សម្តេច ហ៊ុន សែន «​យើង​មិនបាន​ទុក​ឲ្យ​កុមារកំព្រា​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​នោះទេ​»

​រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង តាមរយៈ Facebook នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ក្នុង​សប្តាហ៍​នេះ​សម្តេច​ពិតជា​រីករាយ​លាយឡំ​ជាមួយ​អារម្មណ៍​ខ្លោចចិត្ត ពេល​បាន​ជួប​ជាមួយ​ក្មួយៗ ចៅៗ កុមារ​គ​ថ្លង់ កុមារ​ពិការភ្នែក​កុមារកំព្រា និង ជន​គ្មាន​ទីពឹង​, ហើយ​ការងារ​នេះ​សម្តេច​ធ្លាប់​បានធ្វើ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​មកម្ល៉េះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​យើង​មិនបាន​ទុកឱយ​កុមារកំព្រា​ណា​ម្នាក់ ស្លាប់​ដោយ​អត់​អាហារ នោះទេ​។ យើង​មិនបាន​ទុក​ជនពិការ​ស្ថិតនៅ​ក្រៅសង្គម​នោះដែរ​។ យើង​មិន​បានធ្វើ​កិច្ចការ​នេះ​គ្រាន់តែ​ដើម្បី​ថតរូប​នោះទេ​។ ខ្ញុំ​និង​ភរិយា​បានធ្វើ​កិច្ចការ​នេះ​ជាមួយ​ក្តី​ស្រឡាញ់ ក្តី​អាណិត រហូត​ស្រក់​ទឹកភ្នែក​នៅពេល​ខ្លះ​»​។​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​៖

«​ក្នុង​សប្តាហ៍​នេះ​ពិតជា​រីករាយ លាយឡំ​ជាមួយ​អារម្មណ៍​ខ្លោចចិត្ត ពេល​បាន​ជួប​ជាមួយ​ក្មួយៗ ចៅៗ កុមារ​គ​ថ្លង់ កុមារ​ពិការភ្នែក កុមារកំព្រា និង ជន​គ្មាន​ទីពឹង​។ យើង​ធ្លាប់​បានធ្វើ​កិច្ចការ​នេះ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​១៩៧៩​មក​។ យើង​មិនបាន​ទុកឱយ​កុមារកំព្រា​ណា​ម្នាក់ ស្លាប់​ដោយ​អត់​អាហារ នោះទេ​។ យើង​មិនបាន​ទុក​ជនពិការ​ស្ថិតនៅ​ក្រៅសង្គម​នោះដែរ​។ យើង​មិន​បានធ្វើ​កិច្ចការ​នេះ​គ្រាន់តែ​ដើម្បី​ថតរូប​នោះទេ​។ ខ្ញុំ​និង​ភរិយា​បានធ្វើ​កិច្ចការ​នេះ​ជាមួយ​ក្តី​ស្រឡាញ់ ក្តី​អាណិត រហូត​ស្រក់​ទឹកភ្នែក​នៅពេល​ខ្លះ​។ ពេលនេះ​កូនៗ​របស់ខ្ញុំ​បាន​នឹង​កំពុង ចូលប្រឡូក​លើ​ការងារ​នេះហើយ​។ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។ កូនៗ​ត្រូវ​ជួយ​អ្នកទន់ខ្សោយ​ក្រីក្រ ពិសេស​ជនពិការ និង​កុមារកំព្រា​»៕