សញ្ញាគ្រោះថ្នាក់ដែល​អ្នក​គួរ​ប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ

ប្រសិនបើ​អ្នក​សង្កេត​ឃើញ​សញ្ញា​មួយចំនួន​ដូចខាងក្រោមនេះ គួរតែ​ប្រញាប់​ប្រញាល់​ទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះវា​អាចបណ្តោល​មកពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។
 
សញ្ញាគ្រោះថ្នាក់ដែល​អ្នក​គួរ​ប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ
ដង្ហើម​ខ្លី, ពិបាក​ដកដង្ហើម
ប្រសិនបើ​អ្នកមាន​ការពិបាក​ក្នុងការដកដង្ហើម, ដង្ហើម​ដក​ចេញចូលបានខ្លី ហើយ​ហត់ខ្លាំង​ខុសពីធម្មតាក្នុងពេល​ឡើង​ជណ្តើរ នេះ​ជា​សញ្ញា​ប្រកាស​អាសន្នដែលអ្នក​គួររត់រកគ្រូ​ពេទ្យ​ជាបន្ទាន់។
ជ្រុះសក់ច្រើន
ការជ្រុះសក់​ គឺជា​រឿង​ធម្មតា​ចំពោះស្ត្រី​ជា​បុរស។ មូលហេតុ​នៃការ​ជ្រុះសក់​ អាច​បណ្តោល​មកពី​សម្ពាធផ្លូវចិត្តច្រើន, ការឆ្លងមេរោគស្បែកក្បាល, របបអាហារ​មិន​ត្រឹម​ត្រូវ ឬដោយសារតែជំងឺតំណពូជ។
លើសពីនេះទៅទៀត​ការបញ្ចេញខ្លាញ់ច្រើនហួសហេតុ​ពេក ឬ​បំលាស់ប្តូរ​ការ​បញ្ចេញ​ខ្លាញ់​ធម្មជាតិ​ អាចបង្ក​ឲ្យ​ជ្រុះសក់។ ដូច្នេះ​អ្នក​គួរតែ​ទៅរក​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះយោបល់រក​ដំណោះ​ស្រាយ​ឲ្យទាន់ពេល។
ឈឺឆ្អឹង, សន្លាក់ និង​ខ្នង
ការឈឺចាប់នៅតំបន់ខ្នង, ក្នុងឆ្អឹង និង​សន្លាក់ គឺជា​សញ្ញា​មួយដែលបង្ហាញពីបញ្ហា​សុខភាព​របស់អ្នក។
រាងកាយទន់ខ្សោយ, កម្លាំង​ក្តាប់ដៃមាន​ការ​ថយចុះ
ប្រសិនបើ​ថ្ងៃណាមួយអ្នកមាន​អារម្មណ៍​ថា ហត់នឿយ, អស់​កម្លាំង និងសកម្មភាព​ក្តាប់ដៃរបស់មិនបាន​យូរដូចមុន ប្រហែលជា​សុខភាព​របស់អ្នក​ត្រូវចុះខ្សោយ។
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាគ្រោះថ្នាក់ដែល​អ្នក​គួរ​ប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ