MFCL-All Stars ប៉ះ Asian All Stars នៅ​ស្តាត​ចាស់​ល្ងាច​នេះ

MFCL-All Stars ប៉ះ Asian All Stars នៅ​ស្តាត​ចាស់​ល្ងាច​នេះ

ក្រុម​កីឡាករ​កម្ពុជា​ដែល​លេង​នៅ​ក្នុង​លីក​កំពូល MFCL-All Stars នឹង​ជួប​ប្រកួត​មិត្ត​ភាព​​ជាមួយ​ក្រុម​កីឡាករ​ជនជាតិ​អាស៊ី​​ប្រកប​អាជីព​នៅ​កម្ពុជា Asian All Stars នៅ​វេលា​ម៉ោង ៣​រសៀល​នេះ ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​កុមារ​ក្រីក្រ និង​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​នានា។
 
MFCL-All Stars ប៉ះ Asian All Stars នៅ​ស្តាត​ចាស់​ល្ងាច​នេះ

 

ក្រុម​បាល់ទាត់ Asian All Stars ភាគ​ច្រើន​មាន​កីឡាករ​ជា​ជន​ជាតិ​ជប៉ុន​ប្រកប​អាជីព​ក្នុង​លីក​កំពូល និង​ដឹក​នាំ​ដោយ​លោក Tetsu Karakida គ្រូ​បង្វឹក​ប្រចាំ​​សាលា​បាល់ទាត់ GFA Soriya។ ចំណែក​ក្រុម MFCL-All Stars ដឹក​នាំ​ដោយ​លោក ភា សុភ័ក្ត្រា និង​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​រូប​មក​ពី​ក្រុម​នានា​ក្នុង​លីក​កំពូល​ដូច​ជា ប្រាក់ មុន្នីឧត្តម គួច សុកុម្ភៈ នេន សុធារ័ត្ន ឈិន ឈឿន អ៊ុំ សេរីរ័ត្ន និង​អ្នក​ចាំ​ទី​ក្រុម​បឹង​កេត​អង្គរ ស៊ូ យ៉ាទី ជា​ដើម។

 

ការ​ប្រកួត​រវាង​ក្រុម​ទាំង​២ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី២៧ ខែ​ធ្នូ​ខាង​មុខ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ(ស្តាត​ចាស់)។ ជំនួប​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុមការងារ Kid Project ក្នុង​គោល​បំណង​ស្វែងរក​ថវិកា​ទៅ​ជួយ​ដល់​កុមារ​កំព្រា និង​ក្រី​ក្រ​នៅ​កម្ពុជា។ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ ៥​ពាន់​រៀល​ប៉ុណ្ណោះ ហើយ​ប្រាក់​ដែល​ទទួល​បាន​នឹង​ផ្ដល់​ជូន​អង្គការ​នានា។

 

លោក ភា សុភ័ក្ត្រា អ្នក​ដឹក​នាំ​ក្រុម MFCL-All Stars បាន​សំណូម​ពរ​ដល់​អ្នក​គាំទ្រ​ឲ្យ​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ដើម្បី​បាន​ឃើញ​ពី​ទឹក​ចិត្ត​កីឡាករ​បាល់​ទាត់​នាំ​គ្នា​លេង​ដើម្បី​មនុស្សធម៌ មិន​មែន​ជា​ការ​ប្រកួត​ប្រជែង និង​មិន​មែន​​ស្វែង​រក​ផល​ចំណេញ គឺ​លេង​ចេញ​ពី​ឆន្ទៈ​ជួយ​ដល់​សង្គម​ពិត​ៗ៕

 

MFCL-All Stars ប៉ះ Asian All Stars នៅ​ស្តាត​ចាស់​ល្ងាច​នេះសកម្មភាព​ហ្វឹកហាត់​ត្រៀម

 

MFCL-All Stars ប៉ះ Asian All Stars នៅ​ស្តាត​ចាស់​ល្ងាច​នេះ

 

អត្ថបទ៖ គង់ វិសាល