ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​

ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ កាលបើ​បាន​ទៅដល់​តំបន់​សៀមរាប​អង្គ​រ ហើយពួកគេ​តែងតែបាន​បន្តដំណើរ​ទៅ​ទី​លានជល់ដំរី នៅ​ខាងជើង​ជិត​ប្រាសាទបាយ័ន​នោះ នឹង​បានឃើញ​ទីវាល​ដ៏​ធំ​មួយ ទីវាល​នេះហើយ ជាទី​លានជល់ដំរី​ក្នុងរ​ជ្ច​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ​៧​ ។ ​អ្នកដែល​បាន​ទៅដល់​ទីនោះ​ភាគច្រើន​គ្រាន់​ដឹងថា ទីនោះ​ជាទី​លានជល់ដំរី​ប៉ុណ្ណោះ តាមពិតទី​លានជល់ដំរី​នេះ គឺមាន​រឿងរ៉ាវ​និង​ប្រវត្តិ​ច្បាស់លាស់ គ្រាន់តែ​ភ្ញៀវ​មិនសូវ​ចាប់អារម្មណ៍​​ប៉ុណ្ណោះ​។​

ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​

​តាមពិត​ទី​លានជល់ដំរី​នេះ ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័នទី ​៧ ប្រើប្រាស់​ជា​វេទិកា​​សម្រាប់​ជួបជុំ និង លើកទឹកចិត្ត​ដល់​កងទ័ព​របស់​ព្រះអង្គ ដែល​បានទទួលជ័យជំនះ​ពី​ធ្វើសង្គ្រាម​ឈ្នះ​ប​ច្ចារ​មិត្ត​របស់​ព្រះអង្គ ដែល​ប្រជាពលរដ្ឋ​គ្រប់រូបមិនសូវ​បានដឹង​ឡើយ ​។ ​​សព្វថ្ងៃនេះ​នៅពេល​មាន​ពិធីបុណ្យថ្នាក់ជាតិ និង បុណ្យ​លំដាប់​អន្តរជាតិ​ធំៗ នៅខេត្តសៀមរាប គេ​តែងតែ​យក​ទី​លានជល់ដំរី​នេះ ជា​កន្លែង​ប្រា​រព​ពិធី ព្រោះ​ទីនេះ មាន​បរិវេណទូលាយ​ល្អ​ ។​ តាម​ឯកសារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត សៀមរាប​បាន​បង្ហាញថា ទី​លានជល់ដំរី​ស្ថិត នៅខាងមុខ​នៃ​គោ​បុ​រៈ​ខាងកើត​នៃ​កំពែង​ព្រះបរមរាជវាំង​បុរាណសម័យ​អង្គរ​ ។

ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​

​របស់​​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ លានជល់ដំរី​នេះ ត្រូវបាន​ស្ថាបនា​ឡើង នៅ​ចុង​សតវត្ស​ទី ​១២ នៃ​គ្រិស្តសករាជ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ​៧​ ។​ នៅទីនេះ មាន​រូបចម្លាក់​ដំរី និង​ ហ្មរ តាម​រូបចម្លាក់​ទាំងនោះ បា​នប​ង្ហ​ញ​ថា មាន​ដំរី​ជាច្រើន ត្រូវបាន​ឆ្លាក់​ជាប់​នៅ​ផ្នែក​ខាងមុខ រូបចម្លាក់​ទាំងនោះ បង្ហាញ​ពី​ដំរី ដែល​ប្រើប្រាស់​ប្រមោយ​ដើម្បី​ប្រមាញ់ និង​ ប្រយុទ្ធ​ជាមួយនឹង​ខ្លា ​។ ទី​លានជល់ដំរី​នេះ មាន​ប្រវែង​ប្រហែល​ ៣៥០ ​ម៉ែត្រ ចាប់ពី​ប្រាសាទបាពួន ដល់​ទីលាន​ស្តេច គំលង់ ទីលាន​នេះ មាន​រានហាល​ចំនួន​បី និង​មាន​ពីរ​ជាន់ ​។ ជណ្ដើរ​ឡើង​ខាងត្បូង​អម​សងខាង ដោយ​ដំរី​ក្បាល ​៣ កាន់​ផ្កាឈូក​នៅ​ប្រមោយ​របស់​វា ជណ្ដើរ​ឡើង​កណ្ដាល​លំអទៅ ដោយផ្ទាំង​ចម្លាក់​សិង្ហ និង គ្រុឌ​ឈរ​ទ្រ​ជណ្ដើរ​ ។

ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​

ទីលាន​នេះ ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័នទី ​៧ ​ប្រើប្រាស់​ជា​វេទិកា​ពី​ការវិល​ត្រលប់​នៃ​កងទ័ព​របស់​ព្រះអង្គ ដែល​បានទទួល​ជ័យជំនះ​ពី​សង្គ្រាម​ ។ ​នៅ​ចុង​ខាងជើង​នៃ​រានហាល នៅ​ពីក្រោយ​ជញ្ជាំង​ខាងក្រៅ គេឃើញ​មាន​រូបចម្លាក់​សេះ​ក្បាល​ ៥ ​ធំ​មួយ នៅ​ផ្នែក​ខាងក្រោមជញ្ជាំង ​។ រូបចម្លាក់​នេះ ខុសប្លែក​ពី​រូបចម្លាក់​ដទៃ ដោយ​វា​មាន​ភាពរស់រវើក​និង​ត្រូវបានឆ្លាក់យ៉ាង​ល្អ​ ។ ដោយសារ​វា​មាន​ស្វេត​ឆ័​ត្រ​នៅ​ពីលើ គេ​បាន​សន្និដ្ឋានថា វា​ជា​សេះ​របស់ព្រះរាជា​សម័យ​នោះ ​។ រូបនេះ​ហ៊ុំព័ទ្ធដោយ​អប្សរា និង ​យក្ស​កាន់ដំបង​ក្នុងចំណោមមនុស្សកំពុង​ភិតភ័យ​ជាច្រើន​ ។ អ្នកប្រាជ្ញ​បារាំង​មួយចំនួនមានជំនឿថា សេះ​នេះ​តំណាងអោយអវលោកេស្វរៈពេល​ព្រះអង្គ​មានកំនើត​ជា​សេះ​បា​ឡា​ហៈ ។​

ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​

​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​កាលបើ​បាន​ទៅដល់​ឬក៏​ធ្វើដំណើរ​កាត់មុខ​ទី​លានជល់ដំរី​ហើយ​ពួកគាត់​កែង​តែ​ចោល​ភ្នែក​មើល​នូវ​រូបចម្លាក់​ដំរី​ក្បាល​បី និង ចម្លាក់ផ្សេងៗ​នៅ​ទីនោះ​យ៉ាង​យកចិត្តទុកដាក់ និង ​មានការ​កោតសរសើរ​ដ​ល់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ទាំ​នេះ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ ​និង​ យល់ដឹង​ពី​សម័យកាល​ដ៏​រុងរឿង​នាពេលនោះ ​៕​ ​ ​ ​ ​នឿន

ទី​លានជល់ដំរី ជា​កន្លែង​ទទួល​ទ័ព​ច្បាំងឈ្នះ​សង្គ្រាម​
​ ​ ​ ​ ​