Lexus RX330 បុករនាំងដែកបាក់អស់១៣ផ្ទាំង ភ្លើងឆេះសល់តែគ្រោងដែក

រាជធានីភ្នំពេញ :នៅវេលាម៉ោង១១កន្លះយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ រថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 បានបើកទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ ហើយភ្លើងបានឆេះបំផ្លាញខ្ទេចគ្មានសល់ នៅតែគ្រោង ដែក ខណះម្ចាស់រថយន្តបើកទាំងអូស រនាំងដែកនៅក្រោមរថយន្ត រហូតបាន ចំងាយជិត៣០០ម៉ែត្រ ក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

សេចក្តីរាយការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 បើកក្នុងល្បឿន លឿនបានបុកបើកទៅបុករនាំងដែកចែកទ្រូងផ្លូវបណ្តាលឲ្យ បាក់រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ បន្ទាប់ពីបុក រនាំង ដែក ហើយម្ចាស់រថយន្ត បានព្យាយាមបើករត់ទៅមុខទាំងមានជាប់រនាំងដែក នៅក្រោមរថយន្តមកជាមួយផង ប៉ុន្តែបើកបានជិត៣០០ម៉ែត្រ ពោលត្រង់មុខ សាលាបង្រៀនបើកបរ២៣តុលាស្រាប់តែរថយន្តបានផ្ទុះឆេះចេញអណ្តាតភ្លើង យ៉ាងក្រហមឆ្អិនឆ្អៅ ឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរយ៉ាងខ្លាំង ដល់ ប្រជាពលរដ្ឋជាអ្នកដំណើរយ៉ាងច្រើននោះតែសំំណាងល្អ ម្ចាស់រថយន្តបានបើក ទ្វារត់ចេញទាន់ មិនបណ្តាលឲ្យរងរបួសនោះទេ៕

Lexus RX330 បុករនាំងដែកបាក់អស់១៣ផ្ទាំង ភ្លើងឆេះសល់តែគ្រោងដែក

Lexus RX330 បុករនាំងដែកបាក់អស់១៣ផ្ទាំង ភ្លើងឆេះសល់តែគ្រោងដែក