Selena ទទួល​បាន​កាដូ​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស​


Selena ទទួល​បាន​កាដូ​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស​

តារា​ចម្រៀង Niall Horan បាន​ជូន​កាដូ​ពិសេស​ដ៏​ផ្អែម​ល្ហែម​ដល់ Selena Gomez នៅ​ថ្ងៃ​គ្រិស្ដស្មាស ដែល​ធ្វើ​ឲ្យ​នាង​នឹក​ដល់​សមាជិក​ក្រុម One Direction រូប​នេះ​គ្រប់​ពេល ជា​ពិសេស​ពេល​ចូល​គេង​តែ​ម្ដង។

 

Selena ទទួល​បាន​កាដូ​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស​

 

នៅ​ក្នុង​កាដូ Niall បាន​អាវ​យឺត​ស​ដែល​ខ្លួន​ស្រលាញ់​បំផុត​ ហើយ​បាន​បាញ់​ទឹកអប់​លើ​អាវ​នោះ ដើម្បី​ទុក​ឲ្យ​ Selena អតីត​សង្សារ Justin Bieber គេង​ឱប ហិត និង​ពាក់ រាល់​ពេល​នាង​នឹក​ខ្លួន។ Selena តែង​ប្រាប់ Horan ថា​នាង​ចូល​ចិត្ត​ក្លិន​ខ្លួន Niall ខ្លាំង។ នេះ​បើ​យោង​តាម HollywoodLife.com។

 

Selena ទទួល​បាន​កាដូ​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស​

 

ប៉ុន្តែ​ គូ​ស្នេហ៍​នេះ​មិន​បាន​ជួប​គ្នា​ឡើយ ដោយ​ពួកគេ​ត្រូវ​លេង​គ្រួសារ​រៀងៗ​ខ្លួន។ Nial កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​សង្សារ​ថ្មី​របស់​ខ្លួន​កាន់​តែ​ស្រលាញ់​ខ្លួន និង​ឲ្យ​ទំនាក់ទំនង​ស្នេហ៍​កាន់​តែ​រីករាយ៕

 

ដោយ៖ សុផាត
ប្រភព៖ Hollywoodlife