លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន​ ៖ បច្ចុប្បន្នមនុស្ស​បរិភោគអាហារបួស​កាន់តែច្រើន​ដើម្បីសុខភាព

រាជធានីភ្នំពេញ ៖ ​លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន ​សំអន​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា​ ​ព្រឹទ្ឋសភា​​និងអធិការកិច្ច​ ​បានមានប្រសាសន៍ថា​ "ក្នុងពិភពលោក​​យើង​បច្ចុប្បន្ននេះ​ យើងសង្កេតឃើញថា​ចំនួនមនុស្សបរិភោគអាហារ​បួសកាន់តែច្រើនឡើងៗ ​ដោយឡែកនៅកម្ពុជា​យើងក៍មានអ្នកបរិភោគ​អាហារបួសច្រើនដែរ " ។

លោកជំទាវឧបនាយករដ្ឋមន្រ្តី​មានប្រសាសន៍ខាងលើបែបនេះ​ ​បានធ្វើឡើងនៅពញរឹកថ្ងៃទី២៧​ ធ្នូ ២០១៥ ​ក្នុងឱកាសដែល​លោកជំទាវបានអញ្ជើញ​ជាអធិបតី​ក្នុងកម្មវិធី​ជំរុញអាហារបួសប្រចំាឆ្នំាលើកទី៣ ​ដែលបា្ររព្ឋធ្វើ​នៅមជ្ឈមណ្ឌលកោះពេជ្រ ។

បើតាមលោកជំទាវ ​ម៉ែន សំអន ​កម្មវិធីជំរុញអាហារបួស​ ពិតជាមានសារៈសំខាន់ណាស់ ​ចំពេលដែលប្រជាជនកម្ពុជា​មួយចំនួនកំពុងងាក​មកចាប់អារម្មណ៍លើការទទួល​ទានបន្លែនិង​ផ្លែឈើច្រើនជាង​ការបរិភោគសាច់ ​ដើម្បីសុខភាពល្អ ៕