សាលា​ខណ្ឌមានជ័យ​ប្រារព្ធ​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​ថ្មី​១១​នាក់

រាជធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៥​ នេះ​ សាលា​ខណ្ឌមានជ័យ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ទទួលអតីត​សមាជិក​គណបក្ស​ស​ង្គ្រោះជាតិ​ចំនួន​១១​រូប​(ស្រី​៥​រូប) ប​ញ្ចូ​ន​មក​ជា​សមាជិក​គណបក្ស​ប្រជាជន​ថ្មី​ក្រោម​វត្តមាន​របស់​លោក​ពេជ្រ​ កែវ​មុនី អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌមានជ័យ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខណ្ឌ​ និង​មានការ​ចូលរួម​ពី​ពី​សំណាក់​សមាជិក ​សមាជិការ​បក្ស​ប្រចាំ​ខណ្ឌ​ជាង​៥០​រូប​ទៀត​ផង​ដែរ ។

​​អង្គពិធី​ទាំងមូល​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌមានជ័យ​ ស្ថិត​ក្នុងភូមិ​ទួល​រកា ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ ​។

សមាជិក​ទាំង​១១​នាក់ ​​១-លោកស្រី​សឹង លី ,  ​២-​លោកស្រី​វោ​ន ណេ​ន ,​ ​​៣-​កញ្ញា​ឡុ​ង សុ​ផា​រ៉ាត់ ,​​ ​៤​លោកប៉ា​ង សុខា , ​​៥​-លោក​ឆេ​ង​សឿ​ន , ​៦-​លោក​កែវ វ៉ា​ន់​នី ,​ ​៧-​លោកស្រី​សុទ្ធ មុនី ,​ ​៨-​លោក​ឃុ​ត ឡង់​ឌី , ​​៩-​លោក​ផុ​ន​ឆ​រ៉ា , ​​១០​-លោក​អុ​ន អ៊ូ​ប៉ និង​១១-លោក​ចែ​ម សុខ​ធា៕