កីឡាករ​ប្រណាំង​រថយន្ត F1 លែងលះ​ជាមួយ​ភរិយា​ដោយគ្មាន​អ្នក​ទី​3​ជ្រៀតជ្រែក

លោក Jenson Button កីឡាករ​ប្រណាំង​រថយន្ត Formula 1 របស់​ក្រុម Mclaren បាន​បញ្ជាក់​ថា លោក​បាន​ចែកផ្លូវ​គ្នា​ជាមួយ​នាង Jessica Michibata ភរិយា​ដ៏​ស្រស់​ស្អាត ក្រោយ​ពី​រៀប​ការ​បាន​រយៈពេល​១​ឆ្នាំ ។

របាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បញ្ជាក់​ថា អ្នក​ទាំង​២​បាន​ចែកផ្លូវ​គ្នា​ដោយ​សន្តិវិធី ដោយ​គ្មាន​អ្នក​ទី​៣​ចូល​ជ្រៀតជ្រែក បន្ទាប់​ពី​បាន​រៀប​ការ​នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋ​អាមេរិក​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ។ អ្នកនាំពាក្យ​ផ្ទាល់​របស់​លោក Button បង្ហើប​ឱ្យ​ដឹង​ថា លោក Jenson Button និង​នាង​Jessica Michibata  បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​យ៉ាង​ស្ងៀមស្ងាត់​ដោយ​គ្មាន​អ្នក​ផ្សេង​ចូល​ជ្រៀតជ្រែក​ទេ ៕