កែវ រំចង់ ប្រាប់ Iquezang កុំ​រត់​ដូច Floyd នៅ​ថ្ងៃ​សង​សឹក

កែវ រំចង់ ប្រាប់ Iquezang កុំ​រត់​ដូច Floyd នៅ​ថ្ងៃ​សង​សឹក

កីឡាករ​ចិត្ត​សឿង​កម្ពុជា កែវ រំចង់ បាន​បោះ​ពាក្យ​ឌឺ​ដង​មួយ​ចំនួន​ដាក់​កីឡាករ Iquezang Kor.Rungthanakeat របស់​ប្រទេស​ថៃ ព្រម​ទាំង​ផ្ដាំ​​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​កុំ​ឲ្យ​រត់​ដូច Floyd ពេល​ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ខាង​មុខ។

 

កែវ រំចង់ ប្រាប់ Iquezang កុំ​រត់​ដូច Floyd នៅ​ថ្ងៃ​សង​សឹក

 

កីឡាករ កែវ រំចង់ បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម Facebook កាល​ពី​ម្សិលមិញ​ថា៖ «មើល​មុខ ​កំពុង​តែ​ភ័យ​ហើយ​បងប្អូន ហាស​ហាស គេ​និយាយ​ផង​ភ័យ​ផង មុខ​ឡើង​ស្លេក​ស្លាំង​អស់​ហើយ ហាស​ហាស កុំ​អួត​ពេក​ចាំ​ថ្ងៃ​ទី31.12.15.ដឹង​គ្នា​ហើយ ហើយ​មួយ​ទៀត​កុំ​រត់​ដូច Floyd បាន​ហើយ ​បើ​កូន​ប្រុស​កុំ​រត់​អោយ​សោះ អា​ពៅ Iquezang… ជួយ​គាំទ្រ​ខ្មែរ​យើង​ផង​ណា​បង​ប្អូន​ខ្មែរ​ទាំង​អស់​គ្នា ពី​ខ្ញុំ​បាទ {កែវ រំចង់ Keo Keo Rumchong}»។

 

ការ​បង្ហោះ​សារ​មួយ​នេះ អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កីឡាករ Iquezang Kor.Rungthanakeat ដែល​និយាយ​នៅ​ក្នុង​វីដេអូ Thai Fight កាល​ពី​ថ្ងៃ​ទី២៤ ​ដោយ​អំនួត​ថា នឹង​បំបាក់​កីឡាករ​កម្ពុជា កែវ រំចង់ ឲ្យ​ដេក​លើ​សង្វៀន រហូត​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ។ កីឡាករ​ជើង​ខ្លាំង​​​ថៃ​ថែម​បាន​និយាយ​ដោយ​ទំនុក​ចិត្ត​ទៀត​ថា រូប​គេ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​​គ្រប់​គ្នា​សប្បាយ​ចិត្ត។

 

កីឡាករ​ចិត្ត​សឿង​អាង​​កម្លាំង កែវ រំចង់ បាន​ជួប​ប្រកួត​គ្នា​ជាមួយ​កីឡាករ​ថៃ Iquezang Kor.Rungthanakeat ម្ដង​រួច​មក​ហើយ​លើ​​សង្វៀន Thai Fight នា​​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​កន្លង​ទៅ។ ពេល​នោះ​កីឡាករ​ថៃ Iquezang បាន​ទទួល​ជ័យ​ជម្នះ​ទាំង​ចម្រូង​ចម្រាស ព្រោះ កែវ រំចង់ គិត​ថា​ខ្លួន​វាយ​ចូល​ច្រើន​ជាង ឯ​កីឡាករ​ថៃ រត់​ដូច Floyd ពេល​វាយ​ជា​មួយ Pacquiao។ ដោយសារ​បែប​នេះ​ហើយ ទើប​អ្នក​រៀប​ចំ​កម្មវិធី Thai Fight បង្កើត​ជំនួប​ដ៏​ធំ​ម្ដង​ទៀត ដើម្បី​រក​អ្នក​ឈ្នះ​ពិត​ប្រកដ៕

 

កែវ រំចង់ ប្រាប់ Iquezang កុំ​រត់​ដូច Floyd នៅ​ថ្ងៃ​សង​សឹក

 

កែវ រំចង់ ប្រាប់ Iquezang កុំ​រត់​ដូច Floyd នៅ​ថ្ងៃ​សង​សឹក

 

ចុចអាន៖ កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd

ចុចអាន៖ ជើង​ខ្លាំង​​ថៃ Iquezang ថា កែវ រំចង់ នឹង​សន្លប់​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ

 

អត្ថ​បទ៖ គង់ វិសាល