​​បទ​បង្ហាញ​ស្វែង​យល់លើ​ផ្នែ​ក​សង្គ្រោះ​គ្រោះ​មហន្តរាយ​ដល់​កម្មករ​រោង​ចក្រ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ

រាជ​ធានីភ្នំពេញ ៖ ដើម្បី​ស្វែង​យល់ពី​គ្រោះ​មហន្តរាយដែល​កើត​ឡើងជាយថាហេតុ​ និង​ដើម្បី​ស្វែង​យល់​​ចូលរួមទប់ស្កាត់ ការពារ កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ធ្នូ ​​២០១៥ កម្លាំង​ជំនាញសង្គ្រោះ​គ្រោះ​មហន្តរាយ​ ​គ្រោះថ្នាក់​ផ្សេង​ៗ បាន​ចុះ​ទៅ​ធ្វើ​បទ​បង្ហាញ ស្វែង​យល់​លើ​ផ្នែក​សង្គ្រោះ បឋម និង​សង្គ្រោះគ្រោះ​អគ្គិភ័យ ដល់​បងប្អូន កម្មករ​-​កម្ម​ការ​នី​នៅ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ដើម្បី​រក្សា​បាន​នូវកំណើនសេដ្ឋកិច្ច​ខ្ពស់ រក្សា​បាន​នូវសន្តិសុខ សុ​វត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សង្គម យើង​ទាំងអស់​គ្នា ចូល​រួមកិច្ចសហការ​ល្អ​រវាង​ពលរដ្ឋ និង​សមត្ថកិច្ចតាម​បណ្តា​ជំនាញ ទើប​កម្លាំង​ជំនាញ​ផ្នែក​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចំនួន​២២​នាក់ ដឹកនាំ​ដោយ​លោក ឧត្ត​សេនីយ៍​ទោ សូ​យណា​រិ​ទ្ធ ជា​មេបញ្ជាការ​រង​កងពលតូចលេខ​៧០ និង​ជា​មេបញ្ជាការ​ទទួល​បន្ទុក​គ្រប់គ្រង​អង្គភាព​សង្គ្រោះ ៧១១ កងពលតូច​លេខ​៧០ និង​មានការ​អនុញាតិ​ពីលោក​ឧត្តមសេនីយ៍ឯក ម៉ៅ​សុ​ផា​ន់ ជា​មេបញ្ជាការ កងពលតូច​លេខ​៧០ បាន​អនុញ្ញាតឱ្យ​ចុះ​ទៅ​ធ្វើ​បទ​បង្ហាញ​ដល់​បងប្អូន​កម្មករ ជា​ច្រើន​នាក់ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​តាម​ការ​ស្នើរ​សុំ​ពីលោកនាយក​តំបន់​សេដ្ឋកិច្ច៕