ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​

​កំពង់ចាម​៖ រហូតមកដល់​វេលា​ម៉ោង ៤ និង ២០ នាទី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ លោក​អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​ទៅលើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ គឺ​ស្ថិតក្នុង​ការស៊ើបអង្កេត​នៅឡើយ ។ លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ទៀតថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ឹម ឌី​ណា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ បាន​ទៅ​ហូប​ការ​គេ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រហូត​ស្រវឹង​ជោគជាំ​ដល់​វេលា​ម៉ោង ១០ និង​៥០ នាទី ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ​២០១៥ ។

ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​

ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​

ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​

មិនដឹង​ជា​ទៅ​ទីណា​នឹងធ្វើ​អ្វីខ្លះ​នោះទេ​ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់បាត់​បង់ជីវិត​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ថ្ម​ពូន ។ ​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ និង ពិនិត្យ​សាកសព​ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ៕
(​ប្រភព TV5)

ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​  ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ ចេញពី​ហូប​ការ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​