ឈិន ក្វាន់ង៉ុយ ឈ្នះពិន្ទុវី សេរីចាន់ឌីន

ភ្នំពេញ: ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន SEA-TV ព្រឹក​ថ្ងៃទី​២៧​ធ្នូ​អ្នក​ប្រដាល់​ឈិន ក្វាន់​ង៉ុ​យ ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ឈ្នះ​វី សេរី​ចាន់​ឌី​ន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​ក្វាន់​ង៉ុ​យ​មានប្រៀប​ភាគច្រើន ។ គួរ​បញ្ជាក់ថា​តាមពិត​ក្វាន់​ង៉ុ​យ​ត្រូវ​ប្រកួត​ជាមួយ​កន​ ចន្ថា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​តែ​មិនដឹង​ជា​យ៉ាង​ម៉េចស្រាប់តែ​ លេចមុខ​ចាន់​ឌី​ន​ដែល​នៅ​ក្លិប​ផ្សេងគ្នា​មក​ប្រកួត​ជំនួស​ទៅវិញ ។​

​     ​ឆាយ ម៉េ​ត​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ផ្ដួល​អ្នក​ប្រដា​ល់អាន សុផល​ក្លិប​សុភា​នូ​មានជ័យ ឲ្យ​សន្លប់​នៅ​ទឹក​ទី ៣ ។ តាំង តាក់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ឈ្នះ​ធឿន សុវណ្ណ​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ ។​

​     ​រឿន ស្មាច់​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ឈ្នះ​លឿ​ត សីហា​ក្លិប​តា​ព្រហ្ម​មានជ័យ​នៅ​ទឹក​ទី ៣ និង សយ វិចិត្រ​ក្លិប​ពន្លឺ​ វិបុល​រិទ្ធី​ពោធិ៍​សែន​ជ័យ​ឈ្នះ​ហេង ចរ​ណឿ​ក្លិប​បាគង​មាន​រិ​ទ្ធ​ខេត្តសៀមរាប​ដោយ​ពិន្ទុ ។​