សំរាម​ពាស​វាល​ពាស​កាល​ក្រោយ​បញ្ចប់​ការ​តាំង​ពិព័រណ៍ទំនិញ​ថៃ

ខេត្ត​មណ្ឌល​គិរី​​ ៖ លោក​ឡុ​ង វិបុល ថ្លែង​ថា សំរាម​ គឺជា​អ្វី​ដែល​មនុស្ស​ទាំងអស់​គ្នា​មិន​ចូល​ចិត្ត តែ​បែរជា​ពូកែ​ខាង​ពង្រាយ ដោយ​មិន​ខ្វល់ពី​បរិស្ថានអ្វី​បន្តិច​សោះ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលក្រុង​សែន​មនោ​រម្យក្រោយ​ពេល​​ការ​ដាក់​តាំង​ពិ​ព័រ​ណ៌ទំនិញ​ថៃ ត្រូវ​បាន​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​បន្សល់​ទុកនូវសំរាម​ពាស​វាល​ពាស​កាល កណ្តាល​ក្រុង​សែន​មនោ​រម្យ​។

ការ​តាំងពី​ព័រ​ណ៌នេះ​មាន​រយៈពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៨ ធ្នូ ដល់​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ នៅ​សួនច្បារ​សម្តេច​តេ​ជោ (​អតីត​ប្រ​លាន​យន្តហោះ​ចាស់​) ក្នុង​ក្រុង​សែន​មនោ​រម្យដែល​ជា​បេះដូង​ខេត្តមណ្ឌលគិរី​។​

ក្នុង​ការ​ដាក់​តាំង​ពិ​ព័រ​ណ៌​ផ្សារ​ថៃ​នោះ គេ​សង្កេត​ឃើញ​មានផលិតផល​រាប់រយ​ប្រភេទ​ត្រូវ​បាន​អាជីវករ​ថៃ​ដាក់​លក់ រួម​ទាំង​គ្រឿង​បរិភោគ​រាប់​សិប​មុខ​ទៀត​។​

ជា​ការ​ពិត​ណាស់ ការ​តាំង​ពិ​ព័រ​ណ៌របស់​ក្រុម​អា​ជីវក​រថៃ បាន​ប្រកប​ទៅ​ដោយ​ភាព​រលូន​ និង​ផ្តល់​ផល​ចំណេញមិន​តិច​ទេ​ដល់​ពួក​គាត់​ដែល​ជា​អ្នកលក់ ក៏​ប៉ុន្តែ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​គឺប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ត្រូវ​មក​ឈឺក្បាល​នឹង​សំរាមដែល​ហោះហើរ​ពេញ​អាកាស ព្រោះ​រដូវ​នេះ​នៅ​ខេត្តមណ្ឌលគិរី មាន​ជំនោរ​ខ្យល់​បក់​ខ្លាំង​។

លោក​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​មាន​ប្រសា​ស​ន៍ថា នេះ​គឺ​ទិដ្ឋភាព​ក្រុង​សែន​មនោ​រម្យ​ក្រោយ​វេទិកា​ខន​សើ​ត ហើយ​លោក​សូម​អរគុណស​ហការី​ទាំងអស់​ដែល​បាន​សម្អាត​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​មាន​សភាព​ដើម​វិញ​។​

លោក​បាន​បញ្ជាក់​ថា សូម​ចូលរួម​ទាំ​អស់​គ្នា​ដើម្បី​បរិ​ស្ថា​ន​សហគមន៍​យើង ព្រោះ​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​ទេសចរ​ណ៍ធម្មជាតិ​គ្មាន​ពីរ​៕​​