Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ


Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ

ទម្រាំ​ក្លាយ​ជា​សេដ្ឋី​មាន​ប្រាក់​ខ្ទង់​លាន​ដុល្លារ មនុស្ស​ជា​ច្រើន​ប្រឹង​ប្រែង​យ៉ាង​លំបាក ប៉ុន្តែ​តារា​ម៉ូដែល​ដ៏​សិចស៊ី ៥​រូប បាន​ប្រើ​ប្រាស់​តែ​បណ្ដាញ​សង្គម Instagram ក៏​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ។

 

១. KAYLA ITSINES

 

Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ
 

Kayla ជា​គ្រូ​បង្ហាត់​កាយ​សម្ព័ន្ធ​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​អ្នក​ចុច follow ៤,១​លាន​នាក់។ នារី​រូប​ស្រស់​វ័យ ២៤​ឆ្នាំ​រូប​នេះ មាន​វិធី​ហាត់​ប្រាណ​ផ្ទាល់​ខ្លួន “Bikini Body Guides” រាប់​បញ្ចូល​ទាំង​កម្មវិធី​ហ្វឹកហាត់ ១២​សប្ដាហ៍ ដែល​ប្រើ​ប្រាស់​ដោយ followers ជា​ច្រើន​លើ​បណ្ដាញ Instagram រហូត​អាច​រក​ចំណូល​បាន ៧,២៧​លាន​ដុល្លារ។

 

២. PAIGE HATHAWAY

 

Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ
 

នារី​វ័យ ២៦​ឆ្នាំ Hathaway មាន​ដើម​កំណើត​នៅ​រដ្ឋ Minnesota ប៉ុន្តែ​ពេល​នេះ​កំពុង​រស់នៅ​រដ្ឋ Oklahoma សហរដ្ឋអាមេរិក។ Hathaway មាន​អ្នក​ចុច Follow ៣,២​លាន​នាក់ ដែល​អាច​ឲ្យ​នាង​បើក​វគ្គ​កាយ​សម្ព័ន្ធ ព្រម​ទាំង​ផ្សព្វផ្សាយ​ផលិត​ផល​សម្រក​ទម្ងន់ និង​រក្សា​រាង Shredz រក​ចំណូល​បាន​ ៥,៦​លាន​ដុល្លារ។

 

៣. CHANTEL ZALES

 

Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ
 

CHANTEL ZALES ជា​តារា​ម៉ូដែល​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នារី​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​ផ្សព្វផ្សាយ​ផលិត​ផល​សម្រក​ទម្ងន់ និង​ថែ​រក្សា​រាងShredz ព្រម​ទាំង​​ប្រតិទិន​ផ្ទាល់​ខ្លួន​តាម​បណ្ដាញ​សង្គម Instagram ដែល​មាន​អ្នក​ចុច Follow ៣,១​លាន​នាក់ រក​ចំណូល​បាន ៥,៣​លាន​ដុល្លារ។

 

៤. ANA CHERI

 

Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ
 

នាង Ana Cheri ជា​តារា​ម៉ូដែល​រស់​នៅ​រដ្ឋ California សហរដ្ឋអាមេរិក។ តារា​ម៉ូដែល​វ័យ ២៩​ឆ្នាំ​រូប​នេះ អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៣,៥៦​លាន​ដុល្លារ ពី​សកម្មភាព​បង្ហោះ​រូប​ផ្សព្វផ្សាយ​ការ​​ហាត់ប្រាណ និង​ផលិតផល​លើ​បណ្ដាញ​សង្គម Instagram ដោយ​សារ​មាន​អ្នក​ចុច Follow ដល់​ទៅ ៤,៦​លាន​នាក់។

 

៥. ABIGAIL RATCHFORD

 

Instagram ធ្វើ​ឲ្យ​តារា​ម៉ូដែល​៥​រូប រក​ចំណូល​បាន​រាប់​លាន​ដុល្លារ
 

នាង Ratchford ជា​តារា​ម៉ូដែល​នៅ​ទីក្រុង Los Angeles ដែល​មាន​អ្នក​ចុច Follow តាម​បណ្ដាញ Instagram ២,៧​លាន​នាក់។ តារា​ម៉ូដែល​វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​រូប​ផ្សព្វផ្សាយ​សម្រាប់​ផលិត​ផល​នានា ដែល​អាច​រក​ចំណូល​បាន ៣,៤​លាន​ដុល្លារ។

​​ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ thesun