ស្ត្រី​ម្នាក់​លេបថ្នាំ​ងុ​យ​ដេក​អស់​៨​គ្រាប់ ដើរទៅ​សន្លប់​ជិត​ប៉ុស្តិ៍នគរបាល​ផ្អើល​គេ​ទាំងយប់​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេក​សន្លប់​តាមផ្លូវ នៅ​ជិត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង​ធ្វើអោយ​មានការ​ផ្ញា​ក់​ផ្អើល​ទាំងយប់ ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​បានដឹងថា​៖ ស្ត្រី​ម្នាក់នេះ​បាន​លេបថ្នាំ​សម្លាប់ខ្លួន ព្រោះ​នៅ​នឹង​ដៃ​គាត់​មាន​សល់​សំបក​ថ្នាំ​ងងុយដេក​២​បន្ទះ ។​ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ស្ត្រី​រូបនេះ​មានឈ្មោះ ចូ​វ ណា​វ៉ុ​ន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ។ ក្រោយពី​បាន​ពិ​និត្យនៅ​កន្លែងកើតហេតុ​សម ត្ថ​កិច្ច​បានឃើញ​ក្នុង​ដៃ​ស្ត្រី​ខាងលើនេះ​មាន​សំបក​ថ្នាំ​ងុ​យ​ដេក​២​បន្ទះ ក្នុងនោះ​មួយ​បន្ទះ​បាត់អស់​ថ្នាំ​៨​គ្រាប់ ទើប​សមត្ថ​កច្ច​សន្និដ្ឋានថា​៖ ស្ត្រី​នេះ​បាន​លេបថ្នាំ​ងុ​យ​ដេក​អស់​៨​គ្រាប់ ហើយ​បានមក​ដេក​សន្លប់​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ទូរស័ព្ទ​ហៅ​កូនៗ អោយមក​យក​ម្តាយ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​កូនៗ បាន​ប្រាប់​គេ​ថា​៖ ម្តាយ​គាត់ មាន​ស្មារតី មិនល្អ ហើយ​តែងតែ​ធ្វើ បែបនេះ​ជាច្រើន​ដង​មកហើយ​។​ ​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ស្ត្រី​ឈ្មោះ ចូ​វ ណា​វ៉ុ​ន មាន​វិ​ប​ត្ត​ផ្លូវចិត្ត​ក្នុង​រឿង​គ្រួសារ នឹង​ចេះតែ ដើរ​ពីសារ​ស្រា​ញឹកញាប់ ហើយ​ចេះតែ​ចង់​សម្លាប់ខ្លួន ។ ចំពោះ​វិបត្តិ​នោះ គឺ​សមត្ថកិច្ច​បានដឹងថា​កូនៗ បាន​លក់​ដី​និង​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​អោយទៅ​គេ ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លា ហើយ​អ្នក ទិញ​បាន​កក់ ចំនួន ២​ម៉ឺន​ដុល្លា សិន​សម្រាប់​រត់ការ​កា​ត់​ឈ្មោះ​ផ្ទេរ​កម្ម​សិទ្ធ ។ ព្រោះហេតុនេះ​ទើប​ធ្វើអោយ ស្ត្រី​ជា​ម្តាយព្រួយ​បារ​ម្មណ៍​ខ្លាច​គ្មាន​ផ្ទះ​នៅ និង​ខ្លាច​កូន​មិន​គិតគូរ​ដល់​គាត់​ជា​ម្តាយ ទើប​គាត់​ចេះតែ​គិត​ខ្លី​បែបនេះ ។ ​ ​

ដោយឡែក​ខាងលើនេះ​គឺជា​ប្រភព​មួយ​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​តែប៉ុណ្ណោះ រឿង​ពិត​យ៉ាងណា នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​កូនៗ​របស់​ស្ត្រី​ខាងលើ​យើង​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​៕ រិ​ទ្ធិ ជ័យ​ ​

KA-27-12-2015-01