នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

នាយ ក្រូច តារា​កំប្លែង​ដ៏​ មាន​ប្រជាប្រិយភាព​ក្នុង​ក្រុម​នាយ ពាក់​មី ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ហាក់​ឡើង កូដ​ខ្លាំង​ទាំង​ការងារ​កំប្លែង និង ការសម្តែង​ខ្សែភាពយន្ត​ដែល​ស្ទួយ​ឱ្យ ​លោក​មាន​សមត្ថភាព​ជិះ​រថយន្ត​រហូតដល់​តម្លៃ​ជិត ៥ ម៉ឺន​ដុល្លារ ហើយ​ថ្មីៗ នេះ​លោក​គ្រោង​នឹង​ចំណាយ​ថវិការ​សាងសង់​វីឡា​រហូតដល់​តម្លៃ​ខ្ទង់ ២០ ម៉ឺន​ដុល្លារ​ឯណោះ​។

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

​តារា​កំប្លែង​មាន​ប្រភព​កំណើត​មកពី ខេត្តកំពង់ស្ពឺ​រូបនេះ ក្រៅពី​អាជីព​ជា​តារា​កំប្លែង សម្តែង ហើយ​នោះ រូបគេ ក៏បាន​កំ​រិល​ខ្លួន​ក្លាយជា តារាចម្រៀង​ម្នាក់​ប្រចាំ​ផលិតកម្ម សាន់​ដេ ហើយក៏​ជា​ថៅកែ​រកស៊ី​ជួញដូរ​ស្រូវ​អង្ករ ហើយ ក៏​ជា​ម្ចាស់​វង់​តន្ត្រី​រហូតដល់​ទៅ​បី​វង់​ឯណោះ​។

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

​ហាក់​មិន​ចង់ឱ្យ ចាញ់ចិត្ត​តារាក​ប្លែង​រួម​អាជីព និង រួម​ក្រុម នាយ តាក់ស៊ី ដែល​ទើបនឹង​ឡើង​គេហដ្ឋាន​តម្លៃ​រាប់​​ម៉ឺន​ដុល្លារ​នៅឯ​ស្រុកកំណើត​កាលពីពេល​ថ្មីៗ​ នេះ ហើយ​នាយ ពាក់​មី ក៏បាន​ប្រកាសថា​គ្រោង​នឹង​សាង​សង់ផ្ទះ ជូន ឪពុកម្តាយ នៅឯ​ស្រុកកំណើត​ដែលមាន​ខ្ទង់ចំណាយ​ប្រមាណ​រហូតដល់ ៨ ម៉ឺន​ដុល្លារ​ដែរនោះ ស្រាប់តែ​ថ្មីៗ​​នេះ នាយ​ក្រូច ក៏បាន​ទំលាយ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នាយ​គ្រោង នឹង សាង់សង់​វីឡា​នៅឯ​ស្រុកកំណើត ដែលមាន​ខ្ទង់ចំណាយ​រហូតដល់​ទៅ ២០ ម៉ឺន​ដុល្លារ​។

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

ចំពោះ​មូលហេតុ​ដែល​លោក​ត្រៀម នឹង សាង់សង់​វីឡា​នេះ លោក​បាន​បញ្ជាក់ថា ដោយសារ​តែមាន​គេច​ង់​ចូល​ស្តីដណ្តឹង​កូនក្រមុំ​របស់​នាយ ទើប​នាយ​សម្រេច ចិត្ត​ធ្វើ​វា​ឱ្យ​ហើយ ហើយ​បើ​ជ្រុល​ជា​ធ្វើ​ហើយ ក៏​ធ្វើឱ្យ​ធំ​តែម្តងទៅ​។

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

​កន្លងមក​ទស្សនិកជន គ្រាន់តែ​បានដឹងថា នាយ ក្រូច មាន​ប្រពន្ធ និង មានកូន​ហើយ ក៏​ប៉ុ​ន្តេ​មិន​នឹកស្មានថា កូនស្រី​របស់​នាយ​ពេញក្រមុំ​ពេញរូបពេញរាង​រហូត​មាន​គេច​ង់​ចូល​ស្តី​ដូច្នេះ​សោះ​ព្រោះ​បើ​មើល​តាម​មុខមាត់​របស់​នាយ​ក៏​នៅ​ក្មេង សង្ហា លេងខ្លួន​បែប​យុវវ័យ សមជា​អ្នកសិល្បៈ​ដែល​រង់ចាំ​បង្ហាញ​អ្វីដែល​ថ្មី​ដើម្បី​បំរើ​អារម្មណ៍​​ទស្សនិកជន​ពិតមែន​៕ ភូមិន្ទ​
នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…

នាយ​ក្រូច គ្រោង​សង់​វីឡា​តម្លៃ ២០ ម៉ឺន​ដុល្លារ ព្រោះ​មាន​គេច​ង់​…