មេដឹកនាំ​ IS ​ចេញ​សារ​ឲ្យ​បះបោរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​វាយ​ប្រហារ​អ៊ីស្រាអែល​


មេដឹកនាំ​ IS ​ចេញ​សារ​ឲ្យ​បះបោរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​វាយ​ប្រហារ​អ៊ីស្រាអែល​

Abu Bakr al-Baghdadi មេដឹកនាំ​ដ៏​អាថ៌កំបាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម IS (Islamic State) កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ បាន​ខ្សែ​អាត់​សំឡេង​មួយ​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ប្រឆាំង​នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​សន្យា​វាយ​ប្រហារ​អ៊ីស្រាអែល។

 

មេដឹកនាំ​ IS ​ចេញ​សារ​ឲ្យ​បះបោរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​វាយ​ប្រហារ​អ៊ីស្រាអែល​

 

អាត់​សំឡេង​រយៈពេល ២៤ នេះ​ បាន​ហៅ​ឲ្យ​ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត “ក្រោក​ឈរ​ប្រឆាំង​ក្រុម​ដែល​បោះបង់​សាសនា​ចោល ហើយ​សង​សឹក​ដល់​ប្រជាជន​របស់​អ្នក​នៅ​ក្នុង​ស៊ីរី អ៊ីរ៉ាក់ និង​យេមែន​”។ Baghdadi ក៏​បាន​សន្យា​ថា​នឹង​វាយ​ប្រហារ​អ៊ីស្រាអែល​ផង​ដែរ ដោយ​និយាយ​ថា IS “មិន​បាន​បំភ្លេច​ប៉ាឡេស្ទីន​មួយ​វិនាទី​ណា​ឡើយ”។

 

Baghdadi បាន​បង្ហាញ​ខ្លួន​លើក​ដំបូង និង​ចុង​ក្រោយ​ជា​សាធារណៈ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៤ នៅ​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​កន្លែង IS កាន់​កាប់៕

 

ប្រភព៖ AFP