បើកការប្រកួតបាល់បោះដណ្ដើមពានរង្វាន់អាកាសចរណ៍បាយ័ន

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡាបាល់បោះ​ដណ្ដើម​ពានរង្វាន់​អាកាសចរណ៍​បាយ័ន​បាន​ សម្ភោ​ធន៍​បើក​ការប្រកួត​ហើយ​នៅ​ថ្ងៃទី​២៧​ធ្នូ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ​សំណាក់​លោក​ឯក សំអុល​ប្រធាន​សមាគម​កម្ពុជា​-​ចិន និង លោក​អ៊ុក​សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា ។​

​    ​មាន​ក្រុម​បាល់បោះ​ចំនួន ១៦​ក្រុម​ចូលរួម​គឺ​Ba rong Hang Kong-Chuan Yu Shang hui-Extra Joss Fighter-Guang Donh Shang Hui-Le Dawang-​ភ្នំពេញ Dragon- Ty Fashzon-Zhong Yi Dong Li-An Hai Shang hui- ALLN-De Fu Zhi Yi-He Nan Zong Shang hui-Kun Zhou Ji Tuan-Lan Chang Jiang Gong Cheng-​វិទ្យាល័យ​វត្ត​កោះ និង ក្រុម យុវជន ១៥៧ ។​

​    ​ការប្រកួត​ចែកចេញជា ២ ពូ​ល​ដែល​ពូ​ល​នីមួយៗ​មាន ៨ ក្រុម ។ ជុំ​នីមួយៗ​ប្រកួត​ចិ​ល​ជុំ​ក្នុង​ពូ​ល​របស់ខ្លួន​ ហើយ​បន្ទាប់មក​៦​ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ ជ្រើសរើស​ទៅលេង​នៅ​ជុំ​ទី ២ ទៀត ។ ៤​ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ជុំ​ទី ២ បាន​ឡើ​ហ​លេង​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើងទៅ​លេង​វគ្គ​ ផ្ដាច់ព្រ័ត្រ ។​

​    ​ព្រឹត្តិការណ៍​មាន​ចំនួន​១២៦​ប្រកួត​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៧​ធ្នូ ២០១៥ ដល់​១២​មិថុនា​ឆ្នាំ​២០១៦ ហើយ​ប្រើ​ប្រាស់​មន្ត្រី​បច្ចេកទេស និង ដឹកនាំ​ការប្រកួត​ចំនួន​៤៦​រូប ។​
​    ​គួរបញ្ជាក់​ថា​នេះ​ជា​លើក​ទី ២ ហើយ​ដែល​ក្រុម​ហ៊ុ​នេ​អាកាសចរណ៍​បាយ័ន​បើក​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​បែបនេះ ។​