ត្រួតពិនិត្យសុខភាពកីឡាខ្សោយបញ្ញានៅខេត្តបាត់ដំបង

ភ្នំពេញ:     ​ភ្នំពេញ​:​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​គណៈកម្មាធិការ​ជាតិ​ស្ប៉​ស្យា​ល់ ​អូឡាំពិក​កម្ពុជា​បាន​សហ​ការ​ជាមួយ​អនុគណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​ អូឡាំពិក​ខេត្តបាត់ដំបង និង​អាជ្ញាធរ​ស្រុក​បាណន់ បានរៀបចំ​កម្មវិធី​ត្រួតពិនិត្យ​សុខភាព​កីឡាករ កីឡាការិនី ខ្សោយសតិ​បញ្ញា​។​

    ​នេះ​ជាការ​ពង្រឹង​សុខភាព​ទួទៅ និង​សុខភាព​មាត់ ធ្មេញ កីឡាករ កីឡាការិនី ជន​ខ្សោយ​សតិបញ្ញា និង​ឱ្យមាន​និរន្តរភាព ទំនាក់ទំនង​ល្អជា​មួយ មណ្ឌល​សុខភាព​នៅតាម​សហគម ពិសេស​អាណាព្យាបាល អ្នក​ថែទាំ​គ្រប់លំដាប់​ថ្នាក់​បាន​យល់ច្បាស់​ពី​តំហែទាំ​សុខភាព​ដល់​កូនៗ​ ខ្សោយសតិ​បញ្ញា​ក្រោម​ជំនួយ​ឧបត្ថម​ពី​ស្ប៉េ​ស្យា​ល់​អូ​ឡាំំ​ពិ​ក​ អន្តរជាតិ​។

​    ​កម្មវិធី​ត្រួតពិនិត្យ​សុខភាព​នេះ​មាន​កីឡាករ​-​កីឡាការិនី​ខ្សោយ សតិបញ្ញា​២២៥ នាក់ ក្នុង​ស្រី ១០១ នាក់ មកពី​ឃុំ​ចំនួន ៥ គឺ ឃុំ​ក​ន្ទឺ ២,​ឃុំ​បាយ​ដំរាំ​, ឃុំ​ចែង​មានជ័យ​, ឃុំ​ឈើទាល និង ឃុំ​ភ្នំ​សំពៅ ហើយ​ការចូលរួម​ពី​វេជ្ជបណ្ឌិត​តំណាង​ថ្នាក់ជាតិ​,​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ និង​ក្រុម​សកម្មជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ស្រុក​បាណន​ទៀតផង​។​

​     ​លោក​អ៊ុង ប៊ុន​ជយ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាណន​បាន​ចាត់ទុកថា​កម្មវិធី​ ត្រួតពិនិត្យ​សុខ​ភាព​សម្រាប់​កីឡាករ កី​ឡ​ការិនី ខ្សោយសតិ បញ្ញា​នេះ​គឺជា​ទង្វើ​ដ៏​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកខ្សោយ​បញ្ញា​ទាំងនោះ​ ស្គាល់​ពី​សង្គម ពិសេស​អាណាព្យាបាល​រប​ស់​ពួកគេ​បាត់បង់​ភាព​ខ្វាយខ្វល់​ដោយសារ​កូនៗ​របស់​ ពួកគេ​បាន​ទទួល​នូវ​អ្វីៗ​ដូច​មនុស្ស​មានប​ញ្ញាធ​ម្ម​តា​ដែរ ។​

​    ​ពិសេស​ទៅទៀត​នោះ​ពួកក្មេងៗ​ខ្សោ​បញ្ញា​ទាំងនេះ​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុងសង្គម​ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់ ។​

​     ​សព្វថ្ងៃនេះ​ក្នុង​ចលនា​កីឡា​អ្នកខ្សោយ​បញ្ញា​ទាំងនេះ​បានក្លាយ​ជា​អត្ត​ព ​លិ​ក​ឆ្នើម​ដោយ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដណ្ដើមបាន​មេដាយ​ស្ទើរ​គ្រប់​ ពេលដែល​ពួកគេ​ទៅ​ចូលរួម ។​