បង្ហោះខ្លែងឯក​អបអរ​ ថ្ងៃបុណ្យ​ណូអែល និងបង្កើត​ការជួបជុំ​ផ្តល់ ភាពសប្បាយ​ដល់​កសិករ​ ក្រោយពេល​ប្រមូល​ផលស្រូវ​

ភ្នំពេញ៖ ខ្លែងឯកប្រមាណ ជាង១៣០គ្រឿង ត្រូវបានប្រជាពលរដ្ឋនាំគ្នា យកមកប្រមូលផ្តុំគ្នា នៅក្នុងវិទ្យាល័យចំណេះទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្តហ្រ្វង់ស្វ័រ ដែលស្ថិតក្នុងបរិវេណ ព្រះសហគមន៍កាតូលិក សន្តីម៉ារីញញឹម នៅក្នុងភូមិ ចំការទៀង ឃុំគុស ស្រុក ត្រាំកក់ ខេត្តតាកែវ ដើម្បីធ្វើការប្រកួតគ្នា បង្ហោះដណ្តើមយក ជើងខ្លាំង និងបង្កើតភាពសប្បាយៗ ក្នុងឱកាសអបអរថ្ងៃបុណ្យណូអែល ឆ្នាំ ២០១៥ នេះ។

លោក អូលីវីយេ (OLiveye) អភិបាល នៃព្រះសហគមន៍ កាតូលិកមណ្ឌលភូមិភាគភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា «រយៈ៥ឆ្នាំមកនេះ ព្រះសហគមន៍ កាតូលិកនៅទីនេះ តែងតែបង្កើតឲ្យ មានកម្មវិធីទាក់ទិន ទៅនិងសាសនាផង ជាប្រយោជន៍សម្រាប់រំលឹកពីវប្បធម៌ខ្មែរផង និងជាការបង្កើតការសប្បាយៗ ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ ក្រោយសំរាកនឿយហត់ ពីការងារបង្កបង្កើនផលស្រូវ ក្នុងរដូវវស្សារនេះផង។

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ យើងបានរៀបចំកម្មវិធីជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងនោះមាន៖ ពិធីអបរអរថ្ងៃព្រះយេស៊ូប្រសូត្រ កម្មវិធីសិល្បៈកំសាន្តនានា ដែលសម្តែងដោយក្រុមយុវជន នៅទីនេះ បង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងឯក៥ឆ្នាំជាប់ៗគ្នា ហើយឆ្នាំនេះមានការប្រណាំងសេះ ជូនកំសាន្តដែលមាន អ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករ»។ នេះជាឱកាសមួយដើម្បីរំលឹក ពីវប្បធម៌ខ្មែរនាសម័យដើម ដែលស្ទើតែបាត់បង់ ទៅហើយឲ្យពលរដ្ ឋមកពីគ្រប់ទីកន្លែង ក្នុងឃុំគុសបានដឹងនិងរួមគ្នា ថែរក្សាឲ្យនៅគង់វង្សយូអង្វែង ព្រមទាំងចូលរួម សប្បាយទាំងអស់គ្នា ។

លោក ប៉ិល ជឿន ជាព្រឹទ្ធាចារ្យមួយរូបចូលរួម ក្នុងព្រឹត្តិការនោះបានថ្លែងឲ្យដឹងថា ការបង្ហោះខ្លែង និងការប្រណាំងសេះនេះ ជាវប្បធម៌ខ្មែរមួយមានតាំងពី សម័យដើមមកម៉្លេះ ហើយប្រជាជនខ្មែរតែងនាំគ្នា ប្រារពពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែមួយរយៈកាល ចុងក្រោយនេះ ស្ទើតែ បាត់បង់ទៅហើយពិសេស អ្នកនៅតំបន់នេះពុំ ដែលបានឃើញនោះទេ លោកព្រឹទ្ធាចារុ្យបានរំលឹក ពីប្រវត្តិបង្ហោះខ្លែងនេះថា ជាការនិយាយតមាត់គ្នា ពីមួយជំនាន់ទៅមួយជំនាន់ មិនសូវមានចែងទុកនៅក្នុងក្បួន ច្បាប់ខ្មែរទេតែតាមប្រវត្តិ សិល្បៈវប្បធម៌អក្សរសិល្បក្នុងរឿង ធនញ្ជ័យ ដែលជាអ្នកប្រាជ្ញខ្មែរ ដែលត្រូវគេចាប់យក ទៅដាក់គុក នៅស្រុកចិន បានធ្វើខ្លែងឯកនេះ ឡើងដើម្បីរំដោះខ្លួន ចេញពីស្រុកចិន និងបានមកស្រុកខ្មែរវិញ ដោយនាំនូវសួយសារអាករ យ៉ាងច្រើនសន្ធឹកសន្ធាប់ មកជាមួយផង។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ប្រកួតខ្លែងឯកនៅឃុំគុសនេះ មានរយៈពេល៥ឆ្នាំជាប់ៗគ្នា មានពលរដ្ឋនាំខ្លែងឯកមកប្រគួត ជាច្រើនគ្រឿង ចំពោះអ្នកទទួលបាន ចំណាត់ថ្នាក់ល្អជាង គេនឹងទទួលបានរង្វាន់ លើកទឹកចិត្តពីគណៈកម្មការរៀបចំ ក្រោមការឧបត្ថម្ភ ទាំងស្រុងពីលោក អភិបាល អីលីវេយេ និងសប្បុរសជនជាតិ អន្តជាតិមួយចំនួនក្នុងនោះ ក៏មានរដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជាផងដែរ៕