ល្បឿនកំណត់​ ដែលអ្នកប្រើប្រាស់ ផ្លូវត្រូវយល់ដឹង

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ ដែលធ្វើចរាចរណ៍ លើដងផ្លូវនានា ទូទាំងប្រទេស ក្នុងគោលបំណងកំណត់ ល្បឿនអតិបរមា សម្រាប់យានជំនិះគ្រប់ប្រភេទ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដែលកំពុងសម្លាប់អាយុជីវិត ពលរដ្ឋខ្មែររាប់រយនាក់ក្នុងមួយឆ្នាំៗ។អនុក្រឹត្យនេះចេញផ្សាយ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៥កន្លងទៅ។

ចំណុចខ្លះក្នុងជំពូកទី២ មាត្រា៥ ស្តីពីការកំណត់ល្បឿនសម្រាប់ យានជំនិះបានចែងថា៖

ទី១ អ្នកបើកបរត្រូវប្រើបា្រស់ ល្បឿនស្រមតាមស្លាកសញ្ញាកំណត់ល្បឿន អតិបរមានៅតាមដងផ្លូវ
ទី២ នៅកន្លែងដែលពុំមាន ស្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ ល្បឿនអតិបរមាដូចជា ៖នៅទីប្រជុំជន 30Km/h-40km/h ទៅតាមប្រភេទយានយន្ត ។

ចំណែកនៅក្រៅទីប្រជុំជនវិញ ត្រូវប្រើល្បឿនអតិបរមាចន្លោះ 40Km/h-90km/h ទៅតាមប្រភេទយានយន្តនឹង ស្ថានភាពផ្លូវ។ នៅឆ្នាំ២០១៥នេះ បើទោះបីជា ចំនួនគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជាងឆ្នាំ២០១៤។ ពោលគឺឆ្នាំ ២០១៥នេះ អ្នកស្លាប់នឹងគ្រោះថ្នាក់ ចរាចរណ៍ សរុបចំនួន ២២៦៥នាក់ កើនឡើង ជាងឆ្នាំ ២០១៤ ប្រមាណជា៥%។ នៅឆ្នំា២០១៤ មានអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២២២៦នាក់៕

ល្បឿនកំណត់​ ដែលអ្នកប្រើប្រាស់ ផ្លូវត្រូវយល់ដឹង