ក្នុង១ថ្ងៃពលរដ្ឋ ធ្វើស្លាកលេខម៉ូតូ ជាង៦០០គ្រឿង ខណៈច្បាប់ ចរាចរណ៍ថ្មី នឹងចូលមក ដល់ឆ្នាំ២០១៦

ភ្នំពេញ ៖ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បាននាំគ្នាមកសម្រុកធ្វើស្លាកម៉ូតូ នៅមន្ទីរ សាធារណៈ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានចំនួន៦០០គ្រឿង ខណៈច្បាប់ចរាចរណ៍ថ្មី នឹងឈាន ចូលមកដល់នៅឆ្នាំ២០១៦ខាងមុខនេះ។

មន្រ្តីទទួលបន្ទុកខាងធ្វើស្លាកលេខម៉ូតូសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ច្បាប់ចរាចរណ៍ថ្មីនឹងលេច ចេញជារូបរាងនៅក្នុងឆ្នាំ២០១៦ខាងមុខនេះហើយ ហើយប្រជាពលរដ្ឋមកធ្វើស្លាកម៉ូតូ មានចំនួនច្រើន ឡើងជារៀងរាល់ថ្ងៃ។

លោកបន្តថា “មូលហេតុដែលពលរដ្ឋ សម្រុកមកធ្វើស្លាកលេខនេះ ដោយសារតែពូកគាត់ខ្លាច ប៉ូលិសផាកពិន័យ ដោយសារតែច្បាប់ចរាចរណ៍ថ្មី រឹតបន្តឹងជាងច្បាប់ចរាចរណ៍ចាស់”។

ចំនួនដែលពលរដ្ឋធ្វើស្លាកលេខនៅមន្ទីរសាធារណៈការនេះ មិនគិតពីការធ្វើស្លាកលេខនៅតាមខណ្ឌ នីមួយៗនោះទេ។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលព្រះមហាក្សត្រ ឡាយព្រះហស្ដលេខា កាលពីពេលថ្មីៗ មានការផ្លាស់ប្ដូរមួយចំនួនលើការផាកពិន័យពីច្បាប់ចាស់ឆ្នាំ ២០០៧។

ច្បាប់ថ្មីនេះ ត្រង់មាត្រា៧៥បានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណាបើកបរយានយន្តគ្មានប័ណ្ណបើកបរ និងគ្មានស្លាកលេខ ឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។

ដោយឡែកមាត្រា៨២ វិញបានចែងថា ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និង ពិន័យជាប្រាក់១សែនរៀលទៅ ៨ សែនរៀល៕