អត្តពលិក ជម្រើសជាតិកម្ពុជា ២រូប ចូលរោងជ័យថ្ងៃនេះ

ភ្នំពេញ៖ ស្នេហារយៈពេល ២ឆ្នាំ រវាងកីឡាការិនីជម្រើសជាតិ សីប៉ាកតាក្រ(សីដក់)កម្ពុជា ងួន ច័ន្ទបូរមី និងអតីតកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា សាយ ពិសិដ្ឋ បានវិវត្តន៍ក្លាយជា គ្រួសារតែមួយហើយ បន្ទាប់ពីពួកគេចាប់ដៃគ្នាចូលរោង រៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ ។

នេះជាមង្គលការក្នុងគ្រួសារកីឡាទី២ នៅក្នុងខែធ្នូ ឆ្នាំ២០១៥នេះ ខណៈកាលពីថ្ងៃទី១៩កន្លងទៅ ខ្សែបម្រើ-ការពាររបស់ក្រុមបឹងកេត គឺកីឡាករ រស់ សំអឿន ក៏រៀបអាពាហ៍ពិពាហ៍ហើយដែរ ។

គួរបញ្ជាក់ថា ងួន ច័ន្ទបូរមី ជាកីឡាការិនីឆ្នើម ធ្លាប់ដណ្ដើមបានមេដាយជាច្រើន នៅក្នុងការប្រកួតលើឆាកអន្ដរជាតិ ជូនប្រទេសកម្ពុជា ដូចជាព្រឹត្តិការណ៍ SEA Games និងពានព្រះមហាក្សត្រថៃជាដើម ។ ដោយឡែកប្រធានក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ សាយ ពិសិដ្ឋ ធ្លាប់ចូលរួមជួយ ក្រុមជម្រើសជាតិជាច្រើនឆ្នាំមកហើយ ក្នុងតំណែងជាខ្សែការពារ ហើយក៏ធ្លាប់ជួយក្រុមប៉ូលិស ឲ្យលើកពាន Hun Sen Cup កាលពីឆ្នាំ២០១៤កន្លងទៅទៀតផង ៕

អត្តពលិក ជម្រើសជាតិកម្ពុជា ២រូប ចូលរោងជ័យថ្ងៃនេះ

អត្តពលិក ជម្រើសជាតិកម្ពុជា ២រូប ចូលរោងជ័យថ្ងៃនេះ

អត្តពលិក ជម្រើសជាតិកម្ពុជា ២រូប ចូលរោងជ័យថ្ងៃនេះ