ទស្សនវិស័យ​សម្រាប់​វិស័យ​ខុន​ដូ​ហាក់​មាន​និន្នាការ​ថេរ​នៅ​ឆ្នាំ​2016

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Plus Property Co ឲ្យ​ដឹង​ថា ទីផ្សារ​ខុន​ដូ​នៅ​ក្នុង Greater Bangkok នឹង​មាន​កំណើនថេរ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ពុំ​មាន​កត្តា​វិជ្ជមាន​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ទីផ្សារ​ទាំងមូល ។

អគ្គនាយក​ក្រុមហ៊ុន លោក Poomipak Julmanichoti លើក​ឡើង​ថា ៖ « កត្តា​អវិជ្ជមាន​នឹង​បន្ត​កើត​មាន​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ ដោយ​រាប់​បញ្ចូល​ភាព​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​ពិភពលោក អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ ដែល​ជា​គ្រឿង​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ថៃ​ផង​ដែរ ។ ប៉ុន្តែ​កញ្ចប់​លើកទឹកចិត្ត និង​ការ​លក់​លំនៅ​ឋាន​ក្នុង​ស្តុក​ថ្មី​របស់​រដ្ឋាភិបាល គឺជា​កត្តា​វិជ្ជមាន​ដែល​ជួយ​ដល់​វិស័យ​អចលនទ្រព្យ » ។ ការ​ចុះថ្លៃ​ជាង​មុន​នៃ​តម្លៃ​ប្រេង និង​ការ​រើប​ឡើង​នៃ​វិស័យ​ទេសចរណ៍ គឺជា​កត្តា​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​យ៉ាង​ប្រសើរ ។

លោក Poomipak Julmanichoti មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ​មាន​តម្លៃ​ដែល​មាន​កម្រិត​ខ្ពស់​បំផុត នឹង​ក្លាយជា​ប្រតិបត្តិ​ករ​ដ៏​ប្រសើរ​បំផុត​នៅ​ឆ្នាំ​ក្រោយ ខណៈ​អ្នកទិញ​មិន​ទទួល​រង​ផល​ប៉ះពាល់​អាក្រក់​ពី​ការ​បង្អន់ល្បឿន​នៃ​សេដ្ឋកិច្ច​ដូចដែល​កើត​មាន​ក្នុង​ផ្នែក​ទីផ្សារ​ដែល​មាន​កម្រិត​ទាប និង​មធ្យម​ឡើយ » ។

ថ្មី​ៗ​នេះ​អត្រា​នៃ​ការ​រើប​ឡើង​វិញ​សម្រាប់​តម្លៃ​យូ​នី​ត​ខុន​ដូ​មាន​តម្លៃ​តិច​ជាង​២​លាន​បាត គឺ​មាន​កម្រិត​២០% ខ្ពស់​ជាង​ផលិតផល​មាន​ទីផ្សារ​កម្រិត​ខ្ពស់​ច្រើន​បំផុត ។ហេតុផល​សំខាន់​នោះ គឺ​អ្នកទិញ​មិន​អាច​ទទួលយក​នូវ​ការ​អនុម័ត​លើ​ការ​ខ្ចីប្រាក់​ដោយ​មានទ្រព្យ​ធានា​ពី​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ។

លោក Poomipak Julmanichoti បន្ត​ថា ៖ « នេះ​ជា​ពេលវេលា​ដ៏​ប្រសើរ​បំផុត​សម្រាប់​ពួក​គេ ខណៈ​ពេល​មាន​ឥណទាន​ដ៏​ប្រសើរ​សម្រាប់​ទិញ​អចលនទ្រព្យ តាម​រយៈ​កម្ចី​ដោយ​ដាក់​ទ្រព្យ​បញ្ចាំ​បំណុល ស្រប​ពេល​បណ្តា​ធនាគារ​ជា​ច្រើន​និយម​ប្រតិបត្តិការ​តាម​លក្ខខណ្ឌ​បែប​នេះ ហើយ​ពួក​គេ​នឹង​ទទួល​បាន​នូវ​តម្លៃ​ដែល​ព្រមព្រៀង​កាន់តែ​ប្រសើរ​ថែម​ទៀត​ពី​អ្នកលក់ ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា » ។

ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​ប្រាកដប្រជា​ក្នុង​ចំណោម​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ មាស​ផ្សារ​ហ៊ុន និង​អត្រា​ការ​ប្រាក់​នៃ​បញ្ញើ​ទាប​ជាង​មុន ។

បើ​ទោះជា​ការ​លើកទឹកចិត្ត​នៃ​ទីផ្សារ​អចលនទ្រព្យ​មិន​អាច​អនុគ្រោះ​យ៉ាងណា​ក្តី ក៏​ពុំ​អាច​ផ្គត់ផ្គង់​លើស​ពី​នោះ​បាន​ឡើយ គិត​ចាប់ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​បាន​ខិតខំ​ទប់ទល់​ក្នុង​ករណី​នេះ តាម​រយៈ​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដោយ​ការ​រឹត​បន្តឹង​ច្បាប់​ជាង​មុន​សម្រាប់​ឥណទាន​គម្រោង ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ​ក៏​បាន​កែសម្រួល​លើ​ការ​ទិញ​ដែល​ធ្លាក់​ចុះ​ផង​ដែរ ដោយ​ក្រុមហ៊ុន​ទាំងនោះ​បាន​បង្អន់ល្បឿន​បង្ហាញ​គម្រោង​ខុន​ដូ​ថ្មី ហើយ​ផ្តោត​តែ​លើ​គម្រោង​ខុន​ដូ​ដែល​ជិត​បញ្ចប់​ការ​សាងសង់ ឬ​គម្រោង​ថ្មី ជាដើម ។

ទោះជា​យ៉ាងណា លោក Poomipak Julmanichoti ឱ្យ​ដឹង​ថា ៖ « ទីតាំង​ដែល​ទាក់ទាញ​ខ្សែ​ចក្ខុ​សម្រាប់​ទីផ្សារ​ខុន​ដូ​នៅ​ឆ្នាំ​ក្រោយ រួម​មាន On Nut, Rama IX, Chatuchak, Phaya Thai, Ratchathewi និង​តំបន់ Sukhumvit ដែល​ជាទី​តាំង​មាន​តម្រូវការ​ខ្លាំង និង​ការ​ផ្គត់ផ្គង់​មាន​កំណត់ » ៕