ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់

​កំពង់ចាម​៖ ក្មេងប្រុស​ស្រី ២ នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​លង់​ទឹកស្រះ​ស្លាប់ ខណៈ​ដើរ​តាម​ជីតា​ទៅ​ដាំដំឡូង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយ​សាកលវិទ្យាល័យ ប៊ុន រ៉ានី​ហ៊ុន សែន​ស្ពឺ ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​ ក្មេងប្រុស​រងគ្រោះ មានឈ្មោះ លី សុខ​ឡុង អាយុ ១០ ឆ្នាំ និង ក្មេង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ លី នី​តា អាយុ ៧ ឆ្នាំ ក្មេងរងគ្រោះ​ទាំងពីរ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ ហើយ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ។

ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់

ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់

​មុនពេល​កើតហេតុ ក្មេងរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​បាន​ដើរ​តាម​ជីតា​ទៅ​ដាំដំឡូង​នៅក្បែរ​ស្រះ​ទឹក​នោះ ដែលមាន​ទីតាំង​ក្រោយ​សាកលវិទ្យាល័យ ប៊ុន រ៉ានី​ហ៊ុន សែន​ស្ពឺ លុះ​ខណៈ​ជីតា កំពុង​រវល់​ដាំដំឡូង ក្មេង​ទាំងពីរ​នាក់ បាននាំគ្នា​ទៅ​មុជ​លេង​ទឹកស្រះ ដោយ​ជីតា​មិនបាន​ចាប់អារម្មណ៍ និង ភ្លេចខ្លួន​តែមួយ​ភ្លែត ក្រឡេក​មក​បាត់​ចៅ​មិនឃើញ ទើប​ជីតា​ដើររក និង មុជទឹក​រាវរក​ឃើញ​ចៅ​ទាំងពីរ​បាន​លង់ទឹក​ក៏​ស្រង់​ឡើងមក​គោក និង នាំគ្នា​ជួយ​ធ្វើ​ចលនាក្រែង​នៅមាន​ជីវិត តែ​ជា​អកុសល​ក្មេង​ទាំង ២ នាក់​បាន​ស្លាប់​បាត់ទៅហើយ ។ ​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង ជំនាញ​បាន​ចុះមក​ពិនិត្យលើ​ខ្លួន​សាកសព​ទាំង ២​ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​អា​លោះ​អាល័យ​បំផុត ៕ (​ប្រភព TV5)

ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់ ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់ ក្មេងប្រុស​ស្រី ២ នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់