ជប៉ុន​៖​អតីត​នាយក​សាលា​មួយរូប​ធ្លាប់មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នារី​១២៦០០​នាក់​

​អតីត​នាយក​សាលា​អនុវិទ្យាល័យ​មួយរូប ត្រូវបាន​តុលាការ​ជប៉ុន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ប៉ុន្តែ​ដាក់​ឲ្យ​នៅក្រៅ​ឃុំ ពីបទ​ថតរូប និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អនីតិជន​៣​រូប ក្នុងចំណោម​នារី​១២៦០០​នាក់ នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ជាច្រើនលើក​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​បុរស​ឈ្មោះ Yuhei Takashima អាយុ​៦៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែមេសា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ក្មេងស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ​។ ពាក្យបណ្តឹង​បាន​ចោទប្រកាន់​អតីត​នាយក​សាលា​រូបនេះ បាន​ថតរូប​អាសអាភាស​ជាមួយ​អនីតិជន​៣​នាក់​ពី​អាយុ​១២​ឆ្នាំ ទៅ​១៤​ឆ្នាំ​ក្នុង​សណ្ឋាគារ​នៅ​ប្រទេស​ហ្វីលីពីន​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Jiji ករណីនេះ​បានកើត​ឡើង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។​

​លោក Yuhei បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ដើម្បី​មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅក្នុង​សាលារៀន​ជប៉ុន​មួយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល នា​អំឡុង​ឆ្នាំ​១៩៨៨ បន្ទាប់មក លោក​បាន​បន្តសកម្មភាព​បែបនេះ នា​អំឡុង​ដំណើរ​កម្សាន្ត​រយៈពេល​៦៥​ថ្ងៃ​នៅ​ហ្វីលីពីន​។​

​របាយការណ៍​បាន​បង្ហាញថា លោក Yuhei ធ្លាប់មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នារី​ប្រមាណ​១២៦០០​នាក់​ដែលមាន​អាយុ​ពី​១២​ឆ្នាំ ទៅ​៧០​ឆ្នាំ​។ ជាមួយគ្នានេះ​ផងដែរ លោក Yuhei បាន​ថតរូប​សកម្មភាព​រប​ស់​ខ្លួន​នា​អំឡុងពេល​២៧​ឆ្នាំ​ដែលមាន​ប្រមាណ​១៥០ ០០០​សន្លឹក និង​៤០០​អាល់​ប៊ុ​ម​៕