សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាង ៧០០​នាក់ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

ខេត្តឧត្តរមានជ័យ: ​មន្ត្រីជាន់ខ្ពស់ និង​សមាជិក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​ជាង ៧០០​នាក់ បានមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារតែ​ពួកគេ​អស់ជំនឿ​លើ​ការដឹកនាំ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោយសារតែ​ពួកគេ​បាន​មើលឃើញ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ​នេះ លោក គន់ គីម សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក ស ថា​វី ប្រធាន​គណៈកម្មាការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹងធ្វើ​ពិធី​ទទួល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជាង​៧០០​នាក់​នោះ ដើម្បី​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមរម្លឹកថា ​​មន្ត្រីជាន់ខ្ពស់ និង​សមាជិក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​ជាង ៧០០​នាក់ បានមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេលនេះ បានកើតឡើង ក្រោយពី​លោក ញ៉ែម អេន អតីត​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ បានសម្រេច ចាកចេញពីគណបក្សសង្គ្រោះជាតិ វិលត្រលប់​ មករួមរស់​ជាមួយគណបក្សប្រជាជនកម្ពុជាឡើងវិញ កាលពីដើម​ខែធ្នូនេះ៕​