​រថយន្ត​បា​ឡែ​ន​បុក​រថយន្ត​កាម​រី​កែ​ច្នៃ​​ របួស​ធ្ងន់​-ស្រាល​៣​នាក់​

ខេត្ត​ឧត្តរមានជ័យ ៖ ឪពុក ​និង​កូន​តូច​ៗ៣​នាក់​បាន​រង​របួស​ធ្ងន់-ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បា​ឡែន​មួយ​គ្រឿង​​ ​ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF៤៣.១៥​បើក​បុក​រថយន្ត​កាម​រី​កែ​ច្នៃ​ពាក់​ស្លាក​លេខង​០២.៤២​ភ​.​ព​២​ ព​ណ៌​ប្រផេះ​ពេញ​ទំ​ហ៉ឹ​ង​ ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៦ ​ធ្នូ ​២០១៥​​ ​នៅ​ចំណុច​ផ្លូវ​លេខបូក​ដងផ្លូវ​ជាតិ​លេខ​៦៧B​ ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​កែច្នៃ​ធ្វើ​ដំណើ​ពី​ទិ​ស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ផ្លូវ​លេខបូក​រថយន្ត​នេះ​ឆ្លង​ជិត​ផុត ស្រាប់តែ​មាន​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិ​ស​ខាងជើងបើក​មក​បុក​រថយន្ត​កាម​រី​យ៉ាង​ពេញ​ទំ​ហ៉ឹង​ធ្វើ​​ឲ្យ​ក្រឡា​ប៉​ជា​ច្រើន​ត្រឡប់​ បណ្តាលឱ្យក្មេង​តូច​អាយុ៤​ឆ្នាំ​រង​របួស​ក្បាល​ធ្ងន់​ និង​២​នាក់​ទៀត​របួសស្រាល​។

​ប៉ូ​លិស​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ធ្វើការ​វាស់វែង​ និងបញ្ជូន​ក្មេង​ម្នាក់​រង​របួសធ្ងន់​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ដែល​ខូចខាត​ស្ទើ​ទាំងស្រុង​នាំ​យក​មក​រក្សាទុក្ខ​នៅ​អធិកា​ស្រុក​រង​ចាំ​ការ​ដោះស្រាយ​៕​​