បាក់​ស្ពាន​មួយ​នៅ​ភាគ​ឦសាន​ចិន​សំណាងល្អ​គ្មាន​អ្នក​ស្លាប់

យោង​តាម​ស៊ី​ន​ហួ​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​២​គ្រឿង​បាន​ធ្លាក់​ពី​ស្ពាន​មួយ​ដែល​បាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នៅ QIQIHAR ភាគ​ឦសាន​ប្រទេស​ចិន ។

អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ស្ពាន​នេះ​ដែល​មាន​បណ្តោយ​៦០​ម៉ែត្រ​បាន​បាក់​ត្រង់​ពាក់កណ្តាល​នាំ​ឱ្យ​ធ្លាក់​រថយន្ត​កាំ​មី​ញ៉ុ​ង​ពីរ​គ្រឿង​ទៅ​ក្នុង​ស្ទឹង ដែល​ទឹក​ត្រូវ​កក ព្រោះ​ត្រជាក់​ខ្លាំង​នៅ​ឃុំ FUYU នា​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​។ មនុស្ស​ម្នាក់​គត់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ក្រោយ​ធ្លាក់​ពីលើ​ស្ពាន​បាក់​ត្រូវ​ភ្លើង​ឆាបឆេះ តែ​ក្រុម​ពន្លត់ភ្លើង​អាច​ពន្លត់ភ្លើង​បាន​ទាន់​ពេល ។ ការ​ស៊ើបអង្កេត​មួយ​លើ​គ្រោះថ្នាក់​នេះ​កំពុង​ធ្វើ ៕