ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អំពាវនាវ​ឱ្យ​បះបោរ​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត

ក្នុង​កាស្សែត​មួយ​ចាក់​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក​អា​ប៊ូ បាក់ អាល់​បាក់​ដា​ឌី បាន​អំពាវនាវ​ឱ្យ​មានការ​បះបោរ​មួយ​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​សន្យា​ធ្វើការ​វាយប្រហារ​នានា​នៅ​អីុ​ស្រា​អែ​ល ។

កាស្សែត​ថត​សំឡេង​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​លើក​ដំបូង​ចាប់តាំងពី​៧​ខែ​មក​ហើយ តាម​បណ្តាញ​សង្គម TWITTER និង TELEGRAM ។ វា​ត្រូវ​បាន​ចាក់​ផ្សាយ​ខណៈ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​វាយបក​ខាង​យោធា​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

ក្នុង​កាស្សែត​រយៈពេល​២៤​នាទី​នោះ លោក​បាក់​ដា​ឌី បាន​រិះគន់​ក្រុមចម្រុះ​អា​រ៉ាប់​៣៤​ប្រទេស ដែល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រទេស​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។ លោក​បាក់​ដា​ឌី គូសបញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ ពួក​គេ​បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុមចម្រុះ​មួយ​ហៅ​ខុស​ថា ក្រុម​អ៊ិ​ស្លា​ម និង​អះអាង​ពី​គោលដៅ​វាយប្រហារ​សំដៅលើ​រដ្ឋ​កាលី​ហ្វា​ត​មួយ ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​បង្កើត​នៅ​ស៊ី​រី និង​អីុ​រ៉ា​ក់ ។ ប្រសិនបើ​ក្រុមចម្រុះ​នេះ ពិតជា​អ៊ិ​ស្លា​ម​នោះ​នឹង​ទទួល​បាន​ជ័យជម្នះ ព្រមទាំង​ជំនួយ​ពី​ប្រជាជន​ស៊ី​រី​បាត់​ទៅ​ហើយ ។

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​កាស្សែត​បាន​ប្រើ​ពាក្យពេចន៍​វាយប្រហារ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត យ៉ាង​ខ្លាំង ហើយ​អំពាវនាវ​ដល់​ប្រជាជន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឱ្យ​នាំ​គ្នា​បះបោរ​ប្រឆាំង​មេដឹកនាំ​ខ្លួន ។

លោក​បាក់​ដា​ឌី បាន​គំរាម​វាយប្រហារ​អីុស្រា​អែ​ល​ដោយ​អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គ្មាន​ពេល​ណា​បំភ្លេច​ប៉ា​ឡេ​ស្ទី​ន​ឡើយ ។

ការ​លេច​មុន​លើក​ដំបូង និង​លើក​ចុង​ក្រោយ​ជា​សាធារណៈ​របស់​លោក​បាក់​ដា​ឌី គឺ​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ ៕