Louis van Gaal អាច​​សុំ​លា​ឈប់​​ពី Man Utd ដោយ​ខ្លួន​ឯង


Louis van Gaal អាច​​សុំ​លា​ឈប់​​ពី Man Utd ដោយ​ខ្លួន​ឯង

បរាជ័យ ៤​លើក​ជាប់​គ្នា​រាប់​ទាំង​ការ​ចាញ់ Stoke ២-០ យប់​មិញ បាន​ធ្វើ​ឲ្យ​កៅអី​លោក Louis van Gaal នៅ​ក្រុម​បិសាច​ក្រហម Manchester United កាន់​តែ​ក្ដៅ​ឡើង ក្រោម​ការ​រិះ​គន់​មិន​ចេះ​ចប់​ពី​អ្នក​គាំទ្រ។ ពេល​អ្នក​សារព័ត៌មាន​សួរ​ទៅ​កាន់​លោក​ថា ខ្លាច​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ឬ​អត់? លោក​បាន​ឆ្លើយ​​ថា មិន​មែន​ជា​ក្លឹប​ទេ​ដែល​តែង​តែ​​បញ្ឈប់ ឬ​បណ្ដេញ​លោក​ចេញ ពេល​ខ្លះ​លោក​ត្រូវ​ធ្វើ​វា​ដោយ​ខ្លួន​ឯង។

 

Louis van Gaal អាច​​សុំ​លា​ឈប់​​ពី Man Utd ដោយ​ខ្លួន​ឯង

 

ក្រុម​បិសាច​ក្រហម Manchester United ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​ធម្មតា​នៅ English Premier League បាន​ធ្លាក់​ខ្លួន​ដុន​ដាប​ខ្លាំង​​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់ Louis van Gaal។ ៧​ប្រកួត​ប្រកួត​ចុង​ក្រោយ Man Utd មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​ឡើយ ហើយ​ចាញ់ ៤​ដង​ជាប់​គ្នា រាប់​ទាំង​ការ​ប្រកួត​ជា​មួយ​ក្រុម Stoke កាល​ពី​យប់​មិញ។

 

ដោយសារ​មើល​ឃើញ​ពី​ភាព​យ៉ាប់​យឺន​បែប​នេះ ទើប​ក្រុម​អ្នក​សារព័ត៌មាន​បាន​ចោទ​សួរ​ទៅ​កាន់​លោក Louis van Gaal កាល​ពី​យប់​មិញ​ថា តើ​លោក​ភ័យ​ខ្លាច​ខាង​ក្លឹប​បណ្ដេញ​ចេញ​ឬ​ទេ? លោក​បាន​ឆ្លើយ​តប​វិញ​ថា៖ «វា​ជា​អ្វី​ដែល​ខ្ញុំ​ពិភាក្សា​ជាមួយ Ed Woodward (អនុ​ប្រធាន​ប្រតិបត្តិ​ក្លឹប) មិន​មែន​អ្នក​រាល់​គ្នា​ទេ(អ្នក​សារព័ត៌មាន)»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «មិន​មែន​ជា​ក្លឹប​ទេ ដែល​តែង​តែ​ត្រូវ​បញ្ឈប់ ឬ​បណ្ដេញ​ខ្ញុំ​ចេញ… ពេល​ខ្លះ​ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង»។

 

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​ក៏​បាន​និយាយ​ដែរ​ផង​ដែរ ការងារ​នេះ​មាន​តែ​លោក​ម្នាក់​គត់​ដែល​ត្រូវ​និយាយ​ជាមួយ​ក្រុម​ប្រឹក្សា​ក្លឹប Manchester United និង​សមាជិក បុគ្គលិក ព្រម​ទាំង​កីឡាករ​ទាំង​អស់ មិន​មែន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ឡើយ៕

 

Louis van Gaal អាច​​សុំ​លា​ឈប់​​ពី Man Utd ដោយ​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ BBC ​