គ្រាន់​តែ​ជិះ​ម៉ូតូ ​អត់​ពាក់អាវ ​ត្រូវ​​ក្មេង​ស្ទាវ​​មួយ​ក្រុម ព្រួតគ្នា​​វាយ​ស្ទើរក្ស័យ​

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​​​ក្មេងស្ទាវ​​ព្រួត​គ្នា​វាយ​ធ្លាក់​ពីលើ​ម៉ូតូ​​បណ្តាលឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​​ពេញ​ខ្លួន ខណៈ​ពេល​ជិះ​ម៉ូតូ​អត់​ពាក់អាវ​ទៅ​ការដ្ឋាន​សំណង់​ត្រូវ​ជន​ដៃដល់​ស្រែ​កថា​ «ឯង​អី​ក៏​ឌឺ​ម្ល៉េះ» ជិះ​ម៉ូតូ​អត់​ពាក់អាវក៏​​នាំ​គ្នា​ព្រួត​វាយ​កាលពី​វេលា​ម៉ោង​៨​​និង២០​​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ ទល់មុខ​ខ្លោង​ទ្វារ​វត្ត​ត្រពាំង​ឈូក ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ មាឃ ​ឃី​ម ​អាយុ​៣៤​​ឆ្នាំ ​ជាកម្មករ​សំណង់ ស្នាក់​នៅ​​​ក្នុង​ការដ្ឋាន​១ ​ស្ថិតនៅ​ក្នុងភូមិ​ជ​ម្រុ​ក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ  មាន​ស្រុក​កំណើត ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ​។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​​ឈ្មោះ អ៊ុត បូ​រ៉ា ភេទ​ប្រុស អាយុ​២៧​​ឆ្នាំ ​ជាកម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​ជន​រង​គ្រោះ​បាន​និយាយ​​ថា ​ពួក​គាត់​ធ្វើការ​ចប់​ម៉ោង​​ក៏​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​ ​​ចេញពី​ការដ្ឋាន​គោលបំណង​ទៅ​លេង​មិត្ត​ភក្តិ​​នៅ​ការដ្ឋាន​ក្នុង​សង្កាត់​សំរោង​ខាងក្រោម គាត់​​ជា​អ្នក​​បើក​​ម៉ូតូ​មិន​​​ពាក់អាវ​ តែ​អ្នក​រួម​ដំណើរ​ជាមួយ​ពាក់អាវ​ត្រឹមត្រូវ ខណៈ​ពេល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​​មាន​ជន​​ដៃ​ដល់​​មាន​គ្នា​៦​​នាក់​ ​ប្រដាប់​ដោយ​ដំបងបាន​ស្រែ​កថា​​ «ពួក​អែង​ជិះម៉ូតូ​ដោះ​អាវ​ អី​ក៏​ឌឺ​​​​ម៉្លេះ» ​ហើយ​ក៏​​នាំ​គ្នា​ស្ទុះ​មក​វាយ​គាត់​​ធ្លាក់​ពីលើ​ម៉ូតូ​​​​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​តែ​ម្តង​ ។ ចំណែក​ជន​រង​គ្រោះ​ដែល​រួមដំណើរ​ជាមួយ​រត់គេច​ទាន់​មិន​មាន​រង​របួស​ទេ ​ជន​ដៃ​ដល់​​​ឃើញ​​របួសធ្ងន់​​ក៏​នាំ​គ្នា​​រត់​គេចខ្លួន​អស់ ។

ក្រោយ​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​​​​ត្រូវ​រថយន្ត​សង្គ្រោះ​អង្គភាព​711​ ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​ព្រះ​កុ​សុ​មះ រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​បាល​​សំរោង​ក្រោម ៕

គ្រាន់​តែ​ជិះ​ម៉ូតូ ​អត់​ពាក់អាវ ​ត្រូវ​​ក្មេង​ស្ទាវ​​មួយ​ក្រុម ព្រួតគ្នា​​វាយ​ស្ទើរក្ស័យ​
គ្រាន់​តែ​ជិះ​ម៉ូតូ ​អត់​ពាក់អាវ ​ត្រូវ​​ក្មេង​ស្ទាវ​​មួយ​ក្រុម ព្រួតគ្នា​​វាយ​ស្ទើរក្ស័យ​
គ្រាន់​តែ​ជិះ​ម៉ូតូ ​អត់​ពាក់អាវ ​ត្រូវ​​ក្មេង​ស្ទាវ​​មួយ​ក្រុម ព្រួតគ្នា​​វាយ​ស្ទើរក្ស័យ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត