យុគ យក្សផ្លែ ,អាំង សំអាត ប៉ះសុទ្ធតែជើង ខ្លាំងថៃ រញ្ជួយ លើសង្វៀន SEA-TV នាល្ងាច ថ្ងៃអាទិត្យ

ភ្នំពេញ៖ លើសង្វៀន SEA-TV នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង ប្រកួតអ្នកប្រដាល់ ថៃ Kham ក្នុងទម្ងន់៥៧គីឡូក្រាម ចំពោះ អាំង សំអាត ក្លិបតាព្រហ្មមានជ័យ ជាមួយ អ្នកប្រដាល់ ថៃ Phun Savath ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។

Kham ជាអ្នកប្រដាល់ជើងខ្លំាង មួយរូបដែលផ្តួលអ្នកប្រដាល់ខ្មែរ ជាច្រើននាក់មក ហើយមានកម្ពស់ខ្ពស់ ជាងយុគយក្សផ្លែ ដោយកម្ពស់ ១,៦៥ម៉ែត្រ រីឯយក្សផ្លែ១,៦០ម៉ែត្រ។ Kham ប្រកួតបានចំនួន ៧៥ លើក ដោយឈ្នះ៦៥លើក ចាញ់ ០៨លើក និងស្មើ ០២លើក ខណៈដែល យុគ យក្សផ្លែ អ្នកប្រដាល់កម្ពុជា យើងប្រកួតបាន ចំនួន១៣៧លើក ឈ្នះ ១២០លើក ចាញ់ ១២លើក និងស្មើ ៥លើក។ យក្សផ្លែវាយមិនញញើត អ្នកប្រដាល់ថៃ នោះឡើយ ព្រោះជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ។ ការប្រកួតជាមួយថៃ លើកចុងក្រោយវាយចាញ់ Layseu Chaiphum ដោយពិន្ទុ។

អ្នកប្រដាល់ អាំង សំអាត ក្លិបតាព្រហ្មមានជ័យប្រកួត អ្នកប្រដាល់ថៃ Phun Savath ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ អ្នកប្រដាល់ថៃ Phun Savath ល្អ និងខ្លាំងមិនងាយ នឹងយកឈ្នះនោះឡើយ។ អ្នកប្រដាល់ថៃនេះ ធ្លាប់វាយឈ្នះ ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោកក្នុងទឹកទី៤ , វាយចាញ់ បាង កាយ៉ាក ក្លិបអប្សរាគុនខ្មែរដោយពិន្ទុ , វាយឈ្នះឯម សុធី ក្លិបឫទ្ធីពោធិសែនជ័យដោយពិន្ទុ , វាយឈ្នះ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយពិន្ទុ និងវាយឈ្នះ សែន រ៉ាដេត ជើងខ្លាំងក្លិបអប្សរាគុនខ្មែរដោយពិន្ទុ។ Phun Savath មានប្រវត្តិប្រកួត ប្រហាក់ប្រហែលនិងសំអាតដែរ គឺ៧០លើក ក្នុងនោះឈ្នះ៦៦លើក ចាញ់៤លើក។

អ្នកប្រដាល់ លាស់ យីន ក្លិបតាព្រហ្មមានជ័យត្រូវ ជួបប្រកួតជាមួយអ្នកប្រដាល់  ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ចំណែកអ្នកប្រដាល់ ជ័យ សុផល ក្លិបបាគងមានរិទ្ធខេត្តសៀមរាបជួបអ្នកប្រដាល់ ឈុន បញ្ញា ក្លិបរ៉ាហាប់ស្វាយប៉ាក ក្នុងទម្ងន់៥៤គីឡូក្រាម៕

យុគ យក្សផ្លែ ,អាំង សំអាត ប៉ះសុទ្ធតែជើង ខ្លាំងថៃ រញ្ជួយ លើសង្វៀន SEA-TV នាល្ងាច ថ្ងៃអាទិត្យ

យុគ យក្សផ្លែ VS Kham

យុគ យក្សផ្លែ ,អាំង សំអាត ប៉ះសុទ្ធតែជើង ខ្លាំងថៃ រញ្ជួយ លើសង្វៀន SEA-TV នាល្ងាច ថ្ងៃអាទិត្យ

អាំង សំអាត VS Phun Savath