រថយន្ត​ទួរីស​ បុកគៀរ​ថយន្តឆ្លាម​ ដាច់​កង់មុខ​ម្ខាង​ នៅលើ​កំពូលភ្នំ​បូកគោ​

កំពត៖ អ្នកធ្វើដំណើរលើរថយន្ត ព្រលឹងចុងសក់ ខណៈរថយន្ត២បុកគៀរគ្នា ធ្វើឲ្យរថយន្តទួរីសបែកកង់មុខឆ្វេង និងរថយន្តឆ្លាមដាច់កង់មុខឆ្វេង នៅវេលាម៉ោង១២និង១៥នាទី រំលងថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ លើកំពូលភ្នំបូកគោ ឬរម្មណីយដ្ឋាន"ឋានសួគ៌បូកគោ" ចំណុចខាងកើតកាស៊ីណបូកគោ ប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចនគរបាល នៅលើភ្នំបូកគោ បាននិយាយថាៈ រថយន្តទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1445 ដឹកអ្នកដំណើរ ចេញពីលេងល្បែងនៅកាស៊ីណូខាងលើ ចុះមកក្រោមវិញ មានចំនួន១១នាក់ ទាំងអ្នកបើកបរ។ ចំណែករថយន្តឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2D-7262 បើកបរបញ្ជ្រាស់ទិសគ្នា ជិះគ្នា៤នាក់ អ្នកបើកបរជាជនជាតិខ្មែរ និង៣នាក់ជនជាតិបរទេស ក្នុងគោលបំណងឡើងទៅទេសចរលេងលើភ្នំបូកគោ លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមេច
បានជារថយន្តទាំង២បុកគៀរគ្នា ក៏បណ្តាលឲ្យជួបឧបត្តិហេតុយ៉ាងដូច្នេះតែម្តងទៅ ប៉ុន្តែសំណាងល្អ គ្នានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់អ្វីឡើយ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ ត្រូវបានសមត្ថកិច្ចនៅលើភ្នំ ឃាត់ទុកសិន រង់ចាំសមត្ថកិច្ចជំនាញមកវាស់វែងរកខុសត្រូវ ដើម្បីសម្រួលដោះស្រាយគ្នា៕