អភិបាលខេត្ត រតនគិរី ច្រានចោល ព័ត៌មានថា ក្រុមហ៊ុនវៀតណាម គ្រប់គ្រង ដីសម្បាទាន រហូតដល់ ៤ម៉ឺន ហិចតា

រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានច្រានចោល ចំពោះការចុះផ្សាយដំណឹងថា មានក្រុមហ៊ុនវៀតណាមចំនួន៤ ដែលគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដាំដំណាំកៅស៊ូនៅខេត្តរតនគិរី រហូតដល់ទៅប្រមាណ៤ម៉ឺនហិកតា គឺមិនពិតនោះទេ ធាតុពិត មានតែជាង ២ម៉ឺន ហិចតា ប៉ុណ្ណោះ ហើយនឹងមានការដកហូតមកវិញខ្លះ ដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានបំពេញតាមកិច្ចសន្យា ពោលនឹងនៅត្រឹមតែ៤ពាន់ហិចតា។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី ២៦ ខែធ្នូ ឆ្នាំ ២០១៥នេះថា “ខ្ញុំសូមបដិសេធថា មិនមានក្រុមហ៊ុនវៀតណាម (ទាំងបួន) កាន់កាប់ដីសម្បទានដំាកៅស៊ូ រហូតដល់៤ម៉ឺនហិតតាទេ។ មានតែជាង២ម៉ឺនហិចតា តែប៉ុណ្ណោះ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនវៀតណាមទាំង៤នោះ មានឈ្មោះ៖ ១-ដាយ ដុងយឿង ផ្ទៃដីចុះកិច្ចសន្យា ៤៤៨៩ហិចតា  សម្រេចដាំកៅស៊ូ បានចុងក្រោយតែ ៨០០ហិចតា ២-ជា ច័ន្ទរិទ្ធិ ផ្ទៃដីចុះកិច្ចសន្យា ៨៦៥៥ហិចតា ដំាបានតែ៩០០ហិចតា ៣-វាសនាអ៊ិនវេសមេន ផ្ទៃដីចុះកិច្ចសន្យា ៥០៨០ហិកតា ដាំបានតែ១៧០០ហិចតា និងទី៤-រ៉ាម៉ា (មិត្តភាពម៉ែនសារុន) ផ្ទៃដីចុះកិច្ចសន្យា ៦៩២៤ហិចតា ដាំបានតែ១៣០០ហិចតា និងសរុបមានចំនួន ២៤ ៩៤៨ ហិចតា និងដាំដុះសរុប ៣៩០០ហិចតា។

បើតាមលោកអភិបាលខេត្ត រាជរដ្ឋាភិបាល អាចនឹងដកយកដីសម្បាទានពីក្រុមហ៊ុន ដាយ ដុងយឿង ដែលនៅសល់ពីការដំាកៅស៊ូមកវិញ ក៏ព្រោះតែក្រុមហ៊ុននេះ មិនបានគោរពកិច្ចសន្យា ដោយដាំនៅក្រៅតំបន់វិនិយោគ។

លោកអភិបាលខេត្ត បញ្ជាក់ទៀតថា អនាគតទៅមុខ ផ្ទៃដីដាំដុះកៅស៊ូរបស់ក្រុមហ៊ុនទាំងនោះ នឹងមានត្រឹមតែ៤ពាន់ហិចតា ប៉ុណ្ណោះ៕

អភិបាលខេត្ត រតនគិរី ច្រានចោល ព័ត៌មានថា ក្រុមហ៊ុនវៀតណាម គ្រប់គ្រង ដីសម្បាទាន រហូតដល់ ៤ម៉ឺន ហិចតា

អភិបាលខេត្ត រតនគិរី ច្រានចោល ព័ត៌មានថា ក្រុមហ៊ុនវៀតណាម គ្រប់គ្រង ដីសម្បាទាន រហូតដល់ ៤ម៉ឺន ហិចតា