លួច​ទុយោ​បូម​ទឹក​គេ​បាន​៣ដុំ​​បម្រុង​យក​ទៅ​លក់​ត្រូ​វ​ម្ចាស់​គេ​មក​ទាន់​ចាប់​ឱ្យ​ប៉ូលិស

​ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​ម្នាក់​លួច​ទុយោ​បូម​ទឹក​គេបាន​ចំនួន​៣ដុំ​ច្រក​ទៃ​លើក​ដាក់​ម៉ូតូ​បម្រុង​ជិះ​យក​ទៅ​លក់​ ត្រូវ​ម្ចាស់​គេ​មក​ទាន់​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​ប៉ុស្តិ៍​ដី​ឥដ្ឋ​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទីរសៀល ​ថ្ងៃ​ទី២៥ ធ្នូ ២០១៥ នៅ​ចំណុច​ចំការ​បន្លែ ស្ថិត​ក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដី​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ​ ។

ជន​សង្ស័យ​ឈ្មោះ​នៅ សុភ័ក្ត្រ​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ រស់​នៅ​ភូមិ​កណ្តាល​លើ​ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ​ ចំណែក​ម្ចាស់​ទុយោ​ឈ្មោះ​ភី ភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ​ មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ​ ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​