សម្ព័ន្ធ​គ្រូពេទ្យ​សហគមន៍​សហព័ន្ធ​យុវជន​កម្ពុជា​​​​ចុះព្យាបាល​ជំងឺ​ជូន​​ពលរដ្ឋ​នៅ​ស្រុក​កណ្ដៀង​​

ខេត្តពោធិ៍សាត់ ​៖​ កាលពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ២០១៥​ សម្ព័ន្ធ​គ្រូពេទ្យ​សហគមន៍​សហព័ន្ធ​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​ជំទាវ​យឹ​ម ឆៃ​លី​ន ​ប្រធានកិត្តិយស​បាន​អញ្ជើញ​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដៀង​ដោយ​ឥត​គិតថ្លៃ​។​

ពិធី​នេះ​បាន​ប្រា​រ​ព្វ​ធ្វើ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន​ កណ្ដៀង​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ខូ​យ សុខា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  លោក​ម៉ៅ ធនិន ​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរ​នានា​មួយ​ចំនួន​ទៀត​។

លោក​ផាយ ឡេ​ង ​អភិបាល​នៃ​គ​ណៈអភិបាលស្រុក​កណ្ដៀង​បាន​ជំរាប​ជូន​ថា ​អ្នកជំងឺ​ដែល​មក​ចូលរួម​ថ្ងៃនេះ​មាន​ចំនួន​ជិត​១.០០០​នាក់​មក​ពី​ឃុំ​ទាំង​០៩​ក្នុងស្រុក​កណ្ដៀង​មាន​ឃុំ​រាំង​ទិល ឃុំ​កញ្ជរ ឃុំ​ស្យា ឃុំ​កណ្ដៀង ឃុំ​ស្រែ​ស្ដុក ឃុំ​អន្លង់​វិល ឃុំ​កោះ​ជុំ ឃុំ​វាល និង​ឃុំ​ស្វាយ​លួង​៕