ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់នៅភូមិ​ត្រពាំង​បី​បាន​ទទួល​ថវិកា​១០០​ដុល្លារ​ពី​សប្បុរស​ជន​

ខេត្តកំពង់ឆ្នាំង ៖​ ទឹកប្រាក់​ចំនួន​១០០​ដុល្លារ ជា​អំណោយ​សប្បុរ​ធ​ម៌របស់​លោក សេង សុ​ធូ និង​អ្នកស្រីសិ​ទ្ឋ វួ​ច​លាភ ជា​មន្ត្រីរាជការ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ភ្នាក់ងារ​កោះសន្តិភាព យក​ទៅ​ប្រគល់​ជូន
ស្ត្រី​​មេម៉ាយកើត​ជម្ងឺមហារីក​ដោះធ្ងន់ធ្ងរដែល​កំពុង​រស់​យ៉ាង​លំបាក​វេទនានៅ​ក្រោមផ្ទះ​ប្រជាពលរដ្ឋក្នុងភូមិ ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​ធ្នូ ​២០១៥ ។

សូម​រំ​ឮ​កថា ​ស្ត្រី​រង​គ្រោះ​ខាងលើមានឈ្មោះ សំ ធឿ​ន អាយុ​៥២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ គ្មាន​ញាតិសណ្តាន​ទេ សព្វថ្ងៃ​បាន​អ្នក​ស្គាល់គ្នាឱ្យ​បន្ទប់​ក្រោមផ្ទះ​ស្នាក់​នៅ ​ចាប់តាំងពី​ស្ត្រី​រូប​នោះធ្លាក់ខ្លួន​មានជម្ងឺមហារីកដោះ រហូត​មក​ដល់​ពេល​នេះ ។

ស្ត្រី​ឈ្មោះ កេ​ត នាង និងស្ត្រី​ឈ្មោះ កេ​ត នី​ម ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ស្ត្រី​កើត​ជម្ងឺហារីក​ដោះនៅ​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះកាន់តែ​មាន​សភាព​ធ្ងន់ធ្ងរមិន​អាច​ពិសាអ្វី​បាន​ទេ ហើយកាលពី​ប៉ុន្មាន​ថ្ងៃមុន ដំបៅ​មហារីក បាន​ធ្លាយ​បាញ់​ឈាម​ពេញកន្លែងដេក ហើយ​ចាប់ពី​ពេល​នោះ​មកគាត់ចាប់ផ្តើម​មិនសូវ​ហូប​អ្វី​បាន​ឡើយ៕