ម៉ឺន សុភា​ ប្រើ​ពេល​តែ​២​ទឹក​ដើម្បី​ផ្តួល ឡៅ ស៊ីណាត ឲ្យ​សន្លប់


ម៉ឺន សុភា​ ប្រើ​ពេល​តែ​២​ទឹក​ដើម្បី​ផ្តួល ឡៅ ស៊ីណាត ឲ្យ​សន្លប់

អ្នក​លេង​កណ្តាប់​ដៃ​ឥត​មេត្តា ម៉ឺន សុភា ប្រើ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​ជើង​ខ្លាំង​ចាស់​វស្សា ឡៅ ស៊ីណាត ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត​ជើង​ឯក​គូប៊ូតា នៅ​សង្វៀន​បាយ័ន​នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ធ្នូ។ នៅ​ទឹក​ទី​១ ម៉ឺន សុភា បាន​វាយ​កណ្តាប់​ដៃ​យ៉ាង​ល្អ​បណ្តាល​ឲ្យ​លោក​អាជ្ញា​កណ្តាល​រាប់​ឡៅ ស៊ីណាត​៨​ម្តង និង​ទឹក​ទី​២ សុភា បាន​ចេញ​កណ្តាប់​ដៃ​ចំ​គោល​ដៅ​ជា​ច្រើន​ដៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ ឡៅ ស៊ីណាត​ ត​ដៃ​លែង​រួច​តែ​ម្តង។

 

ឆ្លង​កាត់​ការ​ប្រកួត​​៣លើក​កន្លង​មក​ ម៉ឺន សុភា មាន​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​ចំណោម​បេក្ខភាព​​៤​រូប​គឺ​ឈ្នះ ឡុង សុវណ្ណឌឿន ឈ្នះ វង្ស ណយ និង​ចុង​ក្រោយ​ឈ្នះ ឡៅ ស៊ីណាត។ គិត​រហូត​ដល់​ពេល​នេះ​ស្ទើរ​គ្មាន​កីឡាករ​កម្ពុជា​រូប​ណា​ផ្តួល ​ម៉ឺន សុភា បាន​ឡើយ បូក​រួម​ទាំង កែវ រំចង់ ក៏​អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង​រូប​នេះ​បាន​ផ្តួល​ដែរ។
 
ម៉ឺន សុភា​ ប្រើ​ពេល​តែ​២​ទឹក​ដើម្បី​ផ្តួល ឡៅ ស៊ីណាត ឲ្យ​សន្លប់

 

សូម​ទស្សនា វីដេអូ

 

 
អត្ថបទ៖ ជាន ចាន់រ៉ា​