សម្តេចតេជោ​ ហ៊ុន សែន ​នឹងអញ្ជើញចែក​សញ្ញាបត្រនិស្សិត​ច្បាប់នៅកោះពេជ្រព្រឹកស្អែក

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលនោះទេ​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ​នាយករដ្ឋមន្រ្តីនៃ​រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៥ ​នឹងអញ្ជើញជា​អធិបតីភាព​ដ៍ខ្ពង់ខ្ពង់ក្នុងពិធីចែក​សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ និងបរិញ្ញាបត្រ​ជូនដល់​ជ័យលាភីនិស្សិត​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។

តាមគម្រោងពិធី​ខាងលើនឹងប្រព្រឹត្តទៅនៅ​ម៉ោង៨ព្រឹកថ្ងៃទី ២៨ ​ធ្នូ ២០១៥​ នៅមជ្ឈមណ្ឌលកោះពេជ្រ​ ដោយមានការអញ្ជើញ​ចូលរួមពីសមាជិក​សមាជិកាព្រឹទ្ឋសភា ​រដ្ឋសភា​ រាជរដ្ឋាភិបាល​ តំណាងអាជ្ញាធរដែនដី ​សាស្ត្រាចារ្យ​ និស្សិត និងអាណាព្យាបាលនិស្សិត​ជាជ័យលាភីទំាងអស់ផងដែរ ៕