ជួនកាល ការ​គ្មាន​កូន អាច​បណ្តាលមកពី ..

ជួនកាល ការ​គ្មាន​កូន អាច​បណ្តាលមកពី ..

​នៅពេល​ដែល​អ្នក ព្យាយាម​ចង់​បាន​កូន ចូរ​ចៀសវាង​កំហុស ដោយ​អ​ចេតនា​ដូចខាងក្រោម​នេះ ៖

​រួមភេទ​ច្រើនពេក​
​អ្នក​ប្រហែលជា​គិតថា ការ​រួមភេទ​ញឹកញាប់ នឹង​បង្កើន​ឱកាស​នៃ​ការ​មាន​កូន ប៉ុន្តែ វា​មិនមែន​ជា​ការពិត​ទាំងស្រុង​នោះ​ទេ​។ តើ​អ្នកដឹង​ទេ​ថា ការ​រួមភេទ​លើស​កំណត់ មិន​អាច​ជួយ​ឲ្យ​អ្នក ឆាប់​មានកូន​នោះទេ តែ​ថែមទាំង​ធ្វើឲ្យ​សុខភាព​អ្នក ចុះ​ខ្សោយ​ទៀត​ផង​។​

​ស្តាយ​ដដែលៗ​
​ថា​មិន​ត្រូវ ការផ្លាស់ប្តូរ​ទីតាំង និង​វិធីសាស្ត្រ​នៃ​ការ​រួមភេទ អាច​ដាស់​អារម្មណ៍ឲ្យ​កញ្ជ្រោល និង​ធ្វើឲ្យ​អ្នក​ឆាប់​មានកូន​។ កុំ​ប្រើ​កន្លែង​ដដែលៗ ស្ទីល​ដដែលៗ ពេលវេលា​ដដែល តែ​ចូរ​សាកល្បង​បរិយាកាស​ថ្មីៗ ស្ទីល​ថ្មីៗ (​មើល​វីដេអូ​) ឬអ្វីៗ​ផ្សេងទៀត ដែល​អ្នក​មិន​ធ្លាប់ធ្វើ​។​

​ចង​ចាំ​ថ្ងៃ​បញ្ចេញ​ពង​ខុស​
​សុខភាព​របស់​អ្នក មិន​អាច​នឹងនរ ហើយ​ការ​មក​រដូវ​របស់​អ្នក ក៏​មិន​ប្រាកដ​ថា​ទៀងទាត់​ដែរ ដូច្នេះ ចូរ​តាមដាន​ថ្ងៃ​មក​រដូវ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​គណនា​ថ្ងៃ​ដែល​អាច​មាន​កូន​ច្រើន​បំផុត ដើម្បី​ចាត់ការ​តាម​ការ​គួរ​។​

​ប្រើប្រាស់​ប្រេងរំអិល ឬ​របស់​ជំនួយ​
​សារធាតុ​គីមី ដែល​មាន​នៅក្នុង​របស់​ទាំងនេះ អាច​បន្ថយ ឬ​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​មេ​ជីវិត​ឈ្មោល ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួប​មេ​ជីវិត​ញី​។​

​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​មិនល្អ​
​ការជក់បារី និង​ការ​ផឹកស្រា សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​គ្មាន​កូន ដូច្នេះ ចូរ​សាកល្បង​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​អ្នក​ទៅ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។