រឿង​មួយ​ចំនួន ដែល​អាច​កើតឡើង មុន​ពេល​ថ្ងៃ​សម្រាល​

រឿង​មួយ​ចំនួន ដែល​អាច​កើតឡើង មុន​ពេល​ថ្ងៃ​សម្រាល​

•​    ​កូន​នឹង​ធ្លាក់​មក​អាង​ត្រគាក ៖ បើសិន​នេះ គឺជា​ការ​មាន​ផ្ទៃពោះ​ដំបូង អ្នក​ប្រហែលជា​មាន​អារម្មណ៍ បែបនេះ រយៈពេល​ពីរ​បី​សប្តាហ៍ មុន​ពេល​ថ្ងៃ​សម្រាល​ចាប់ផ្តើម ព្រោះ​កូន​អ្នក បាន​ធ្លាក់​មក​អាង​ត្រគាក​ខាងក្រោម​ហើយ​។ អ្នក​ប្រហែលជា​អាច​មាន​អាការៈ ធ្ងន់ៗ​ក្នុង​អាង​ត្រគាក និង​មិន​សូវ​មាន​សម្ពាធ​នៅ​ពីក្រោម​គ្រោង​ឆ្អឹងជំនី ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្រួល​ដកដង្ហើម​ឡើងវិញ​។

•​    ​សម្គាល់​ឃើញ​ការ​កន្ត្រាក់​ប្រភេទ Braxton Hicks ច្រើន​ជាង​មុន​បន្តិច​។ ការ​កន្ត្រាក់​ប្រភេទ Braxton Hicks កាន់តែ​ញឹកញាប់ និង​ខ្លាំង​ទៅៗ អាច​ជា​សញ្ញា​បញ្ជាក់​អំពី ការត្រៀម​សម្រាល​ក្នុងពេល​មាត់ស្បូន​ទុំ​ល្អ​។ នៅពេលនេះ ស្ត្រី​ខ្លះ​ក៏​ធ្លាប់​មាន​អាការៈ ឈឺ​រមួលៗ​ដូច​មក​រដូវ​ដែរ​។

•​    ​អ្នកនឹង​ជុះ​ឆ្នុក​សំបោរៗ​ចេញមក ៖ ឆ្នុង​សំ​បោរៗ​នេះ គឺជា​សារធាតុ​រំអិល​ដ៏​ក្រាស់​តូច​មួយ សម្រាប់​ទប់​បំពង់​មាត់ស្បូន​។ ឆ្នុក​នេះ ប្រហែល​ជា​ធ្លាក់​ចេញ ដូច​ជា​ដុំ​អ្វីមួយ ឬ​ហូរ​ជា​ទឹករំអិល​តាម​ទ្វារមាស​កាន់តែខ្លាំង រយៈពេល​ច្រើន​ថ្ងៃ​។ សារធាតុ​សំបោរៗ​នោះ ប្រហែលជា​មាន​លាយ​ឈាម (​ពណ៌​ត្នោត ផ្កាឈូក ឬ​ក្រហម​) ដែរ ដូច្នេះ វា​គឺជា​ការ​ធ្លាក់ឈាម​ហើយ​។

•​    ​បែក​ទឹកភ្លោះ ៖ ពេលខ្លះ ស្បូន​របស់​ស្ត្រី​ភាគច្រើន ចាប់ផ្តើម​កន្ត្រាក់​ទៀងទាត់ មុន​ពេល​បែក​ទឹក​ភ្លោះ ប៉ុន្តែ ករណីខ្លះ ទឹកភ្លោះ​អាច​បែក​មុន​។ នៅពេល​រឿងនេះ​កើតឡើង​ហើយ ការ​សម្រាល​ច្រើនតែ​ត្រូវធ្វើ​កាន់តែ​ឆាប់ (​បើសិនជា​ការ​កន្ត្រាក់ មិន​ចាប់ផ្តើម​ដោយ​ខ្លួនឯង​ទេ គ្រូពេទ្យ​នឹង​ធ្វើឲ្យ​វា​កន្ត្រាក់​តែម្តង​) ខណៈពេល​ដែល​ទឹកភ្លោះ​លេច​ចេញ​មក​ក្រៅ​ច្រើន ឬ​ស្រក់​តិចតួច ចូរ​ទាក់ទង ឬ​ប្រាប់​គ្រូពេទ្យ ឬ​ឆ្មប​ឲ្យដឹង​ផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។