សណ្ឋាគារ មិត្តភាព ទទួលបានភ្ញៀវ យ៉ាងច្រើនកុះករ មុនថ្ងៃ និងក្នុង ថ្ងៃនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ អញ្ជើញសម្ពោធ បង្គោលព្រំដែនលេខ ៣០

រតនគិរី៖ សណ្ឋាគារ និងកាស៊ីណូមិត្តភាព ដែលជាសណ្ឋាគារល្អ ប្រណីតលំដាប់ផ្កាយ៥ កំពុងបានរំលេចខ្លួននៅតំបន់អូរយ៉ាដាវ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០១៥ បានទទួលភ្ញៀវជាតិ-អន្តរជាតិ ដែលជាគណៈប្រតិភូអមនាយករដ្ឋមន្ត្រី យ៉ាងច្រើនកុះករទៅសម្រាកនៅទីនោះ ក្នុងអំឡុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោក ង្វៀង តាន់យុង នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម បានអញ្ជើញទៅសម្ពោធនូវបង្គោលព្រំដែនលេខ៣០ ច្រកអូរយ៉ាដាវ-ឡេថាញ់។

សណ្ឋាគារ និងកាស៊ីណូលំដាប់ផ្កាយ៥ និងចំណាយថវិកាសាងសង់អស់ទឹកប្រាក់ចំនួនជាង ២០លានដុល្លារអាម៉េរិកនេះ មានកម្ពស់ចំនួន ៥ជាន់ និងមានបន្ទាប់ជាង៦០បន្ទប់ រួមទាំងបន្ទប់ VIP មានខ្យល់អាកាសល្អបរិសុទ្ធ ប្រកបដោយផាសុខភាព និងបានបំពាក់ទៅដោយសម្ភារៈសណ្ឋាគារ និងកាំមេរ៉ាសុវត្ថិភាពទំនើបៗ និងមានបុគ្គលិកផ្តល់សេវាកម្មយ៉ាងល្អពេញចិត្តសម្រាប់ភ្ញៀវគ្រប់រូប។ នៅក្នុងទីធ្លារខាងមុខសណ្ឋាគារមានសួរច្បាប់យ៉ាងស្រស់ស្អាត ដែលចម្រុះទៅប្រភេទផ្កាផ្សេងៗជាច្រើន និងស្រស់បំព្រង។ នៅក្នុងបរិវេណសណ្ឋាគារ ក៏មានអាងហែលទឹកយ៉ាងធំទូលាយ និងមានចំណតរថយន្តយ៉ាងធំទូលាយទៀតផង។

 ពិសេសទៀតនោះ សណ្ឋាគារ និងកាស៊ីណូ មិត្តភាពនេះ គឺជាសណ្ឋាគារតែមួយគត់ ដែលនៅជាប់នឹងបង្គោលព្រំដែនលេខ៣០ ច្រកអូរយ៉ាដាវ-ឡេថាញ់។ ការសាងសង់នូវសណ្ឋាគារលំដាប់ផ្កាយ៥នេះឡើង គឺស្របពេលកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម កាន់តែល្អប្រសើរ ពី១ថ្ងៃ ទៅ១ថ្ងៃ និងពី១ឆ្នាំ ទៅ១ឆ្នាំ។ វាមិនត្រឹមតែប៉ុណ្ណោះ គឺស្របពេលដែលសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កំពុង តែរីកចម្រើនបន្តិចម្តងៗ នៅក្នុងតំបន់នោះ។

នៅមិនឆ្ងាយគ្នាប៉ុន្មាន ពីសណ្ឋាគារ និងកាស៊ីណូ មិត្តភាព ក៏មានតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ គឺជាកន្លែងផ្ទុកទំនិញយ៉ាងធំរបស់លោកឧកញ៉ា ទ្រី ភាព ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាមផងដែរ។ ដូច្នេះហើយ គឺវាសបញ្ជាក់ឲ្យឃើញថា តំបន់អូរយ៉ាដាវកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងរលូន ដោយសារកន្លងមកភូមិសាស្ត្រមួយនេះ គឺធ្លាប់តែជាព្រៃរហោរដ្ឋាន និងផ្លូវមានសភាពលំបាក់ក្នុងការធ្វើដំណើរ ប្រាស្រ័យទាក់ទងរវាងប្រជាជនកម្ពុជា-វៀតណាម ប៉ុន្តែ ឥឡូវផ្លូវបានចាក់កៅស៊ូយ៉ាងរលោងស្រិលរួចរាល់ និងភ្នំជាច្រើននៅតំបន់នោះ ក៏បានដាំដើមកៅស៊ូ និងម្រេចរាប់ម៉ឺនហិកតាផងដែរ។

 សូមបញ្ជាក់ថា មុនការលេចឡើង នៃសណ្ឋាគារលំដាប់ផ្កាយ៥នេះ ក្រុមការងារ នៃគណៈកម្មការជាតិកិច្ចការព្រំដែនរវាងកម្ពុជា-វៀតណាម ពុំមានកន្លែងឲ្យបានស្រួលក្នុងការប្រជុំចរចារពិភាក្សាលើកិច្ចការបោះបង្គោលព្រំដែនលេខ៣០នោះទេ គឺត្រូវនាំគ្នាប្រជុំនៅក្នុងប៉ុស្តិ៍ប៉ូលិស ដែលយាមចាំច្រកព្រំដែនប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីសណ្ឋាគារសាងសង់រួចរាល់ ក្រុមការងារនៃប្រទេសទាំងពីរ អាចមានកន្លែងសមរម្យ និងធំទូលាយ ដូចជាពេលដែលគណៈកម្មការនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាមុនប៉ុន្មានថ្ងៃ នៃការសម្ពោធបង្គោលព្រំដែនលេខ៣០ជាដើម។

ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសម្ពោធបង្គោលព្រំដែនច្រកអូរយ៉ាដាវ-ឡេថាញ់ និងបានចុះចតឧទ្ធម្ភគចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវកាលពីថ្ងៃទី២៦ ខែធ្នូម្សិល មិញនោះ លោកឧកញ៉ា ទ្រី ភាព ក៏បានរៀបចំធ្វើបដិសណ្ឋារកិច្ចសម្តេច ព្រមទាំងគណៈប្រតិភូអម នាយករដ្ឋមន្ត្រី យ៉ាងកក់ក្តៅបំផុត៕