នៅ​ថ្ងៃ​ទី​២៩​ ធ្នូ​ ​នឹង​មាន​ពិធីប្រកាស​ផ្ទេរភារកិច្ច​ និង​​តែង​តាំងមុខតំណែងអភិបាល អភិបាលរង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ អគ្គនាយកដ្ឋាន​រដ្ឋបាល​លេខ​៤៥០៥​អរ​ប​ ​ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ ​ឆ្នាំ​២០១៥​ ជម្រាប​ជូន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ​និង​យោង​តាម​ការ​ចាំបាច់​របស់​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​​ចាត់​ចែង​​រៀបចំ​ពិធី​ប្រកាស​ចូល​​កាន់មុខ​​តំណែង​អភិបាល​​ អភិ​បាល​រង​ នៃ​គណៈអភិ​បាល​ខេត្ត​ស្ទឹង​ត្រែង ។​

កម្មវិធី​នេះ​​​​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតី​ភាព​ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​ ​នឹង​មាន​​មន្ត្រី​រាជ​ការ​ជាន់​ខ្ពស់​ចូល​រួម​ផង​ដែរ​ នៅ​វេលា​ម៉ោង​៨និង​៣០នាទីព្រឹក​ថ្ងៃ​ទី​២៩ ​ខែធ្នូ​ ឆ្នាំ​២០១៥ នៅ​​សាល​សាលា​ខេត្តស្ទឹងត្រែង​  ​​​​៕ ​