លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​នឹងត្រូវ​ប្តូរ​ទៅកាន់​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​

ដោយ​៖​ដេ​ង ម៉ា​វិ​ន​    ​    ​    ​    ​    ​    ​    ​    ​    ​    ​

​ខេត្តស្ទឹងត្រែង​៖​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ខេត្តស្ទឹងត្រែង​នឹងត្រូវ​ផ្លាស់ប្តូរ​អភិបាលខេត្ត​នាពេល​ខាងមុខនេះ ដោយ​យោងតាម​ការចាំបាច់​របស់​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​មានការ​រៀបចំ​ពិធី​ប្រកាស និង​ផ្លាស់ប្តូរ ក៏ដូចជា​ការចូល​កាន់​តំណែង​ថ្មី របស់​គណៈ​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។​    ​    ​    ​    ​    ​    ​    ​    ​    ​  

 ​កម្មវិធី​នេះ​ផងដែរ គ្រោង​នឹង​រៀបចំឡើង​នៅឯ​សាលាខេត្ត​ស្ទឹងត្រែង ក្នុង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដោយមាន​ការផ្លាស់ប្តូរ​លោក​អភិបាលខេត្ត និង​ជំនួស​មកវិញ​ដោយ​អភិបាលខេត្ត​ថ្មី ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​    ​បើ​គ្មាន​ការ​ប្រែរ​ប្រួល​អ្វីមួយ​ទេនោះ នា​ថ្ងៃទី​២៩​ធ្នូ ចុង​សប្តាហ៍​ក៏ដូចជា​ចុងឆ្នាំ​២០១៥​នេះ ក្រសួងមហាផ្ទៃ នឹងមាន​ការរៀបចំ​ពិធី​ផ្លាស់ប្តូរ​តំណែង​អភិបាលខេត្ត នៃ​ខេត្តស្ទឹងត្រែង ។​

​សូមបញ្ជាក់ថា លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង បានមក​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​មិនទាន់បាន​១​អាណត្តិ​ផង​នោះទេ​៕

លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​នឹងត្រូវ​ប្តូរ​ទៅកាន់​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​
លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​នឹងត្រូវ​ប្តូរ​ទៅកាន់​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​