​បុរស​ម្នាក់​ចែក​កាដូ​ដល់​ជន​អនាថា រំជួល​ចិត្ត​មនុស្ស​ជា​ច្រើន

​បុរស​ម្នាក់​ចែក​កាដូ​ដល់​ជន​អនាថា រំជួល​ចិត្ត​មនុស្ស​ជា​ច្រើន

បុរស​ជនជាតិ​មូស្លីម​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត ដោយសារ​សកម្មភាព​ចែក​កាដូ​ដល់​ជន​អនាថា​ជា​ច្រើន​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។

 

​បុរស​ម្នាក់​ចែក​កាដូ​ដល់​ជន​អនាថា រំជួល​ចិត្ត​មនុស្ស​ជា​ច្រើន

 

បុរស​ម្នាក់​ចិត្ត​ល្អ​រូប​នេះ​បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា Rambo និង​សរសេរ​កាត​ជូនពរ​ថ្ងៃ​បុណ្យ​ណូអែល​ជា​ច្រើន រួច​រុំ​ដោយ​ភួយ​ដើម្បី​ចែក​ជូន​ជន​អនាថា។ ក្នុង​សំបុត្រ​សរសេរ​ថា៖ «គ្រិស្ដស្មាស​សម្រាប់​ទាំង​អស់​គ្នា! ឆ្នាំ​នេះ, អ្នក​មាន​មិត្តភ័ក្ដិ​ដូច​ខ្ញុំ… ចែក​រំលែក​ក្ដី​ស្រលាញ់!»។ ​​សកម្មភាព​ទទួល​កាដូ​នោះ​បាន​ថត​នៅ​ក្នុង​វីដេអូ ដែល​មនុស្ស​ជា​ច្រើន​អាច​ឃើញ​ថា​ជន​អនាថា​បង្ហាញ​ស្នាម​ញញឹម​ពិត​ៗ​នៅ​លើ​ផ្ទៃ​មុខ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

 


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ crackerdaily