ឃាត់ខ្លួន​ជនស្រវឹង​ខួបម្នាក់​ ចាប់រំលោភ​ក្មេងស្រី​ ជាអានីតិជន​ បាន​សម្រេច​ ១លើក​

កំពត៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញបទបញ្ជាបន្ទាន់ ដល់អធិការនគរបាលស្រុកជុំគីរី ឲ្យបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីរំលោភសេពសន្ទវៈ លើក្មេងស្រីជាអានីតិជនម្នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពីកម្លាំងនគរបាលស្រុកនេះ ចាប់ខ្លួនជនសង្ស័យបាន កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ក្នុងចំណុចភូមិធ្លកយុល ឃុំស្រែសំរោង ស្រុកជុំគីរី។

សមត្ថកិចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថាៈ ជនសង្ស័យ ឈ្មោះសំ ហិល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះជ័យ ផា(ជ-ផ)  អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ។ សមត្ថកិច្ចដដែល បន្តថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៤រសៀល ខណៈឪពុក ម្តាយ និងបងប្អូនរបស់ក្មេងរងគ្រោះ គ្មានអ្នកនៅផ្ទះនោះ ស្រាប់តែជនសង្ស័យ មានឱកាសធ្វើសកម្មភាព ចាប់រំលោភសេពសន្ទវៈ រហូតបានសម្រេចដល់គោលដៅ១លើក ក្នុងចំណុចផ្ទះជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត ធ្វើការសាកសួរនាំ៕

ឃាត់ខ្លួន​ជនស្រវឹង​ខួបម្នាក់​ ចាប់រំលោភ​ក្មេងស្រី​ ជាអានីតិជន​ បាន​សម្រេច​ ១លើក​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត