ពិតជានៅមានករណី គ្រូយកលុយពីសិស្ស ក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ប្រភពសុំមិនបញ្ចេញឈ្មោះ ជាច្រើន ដែលមានកូនកំពុងរៀននៅថ្នាក់ បឋមនិងអនុវិទ្យាល័យ បានសរសើរដល់កំណែទំរង់ថ្មី របស់ លោក ហង្ស ជូនណារ៉ុន ដែលធ្វើអោយកូនគាត់ខំ រៀនជាងមុន ប៉ុន្តែពួកគេត្អូញត្អែរថា មិនសូវមានលុយគ្រប់គ្រាន់ អោយកូនទៅរៀន ព្រោះលុយខ្លះសំរាប់កូនចាយ លុយខ្លះកូនថាទុក អោយគ្រូជាដើម។

ទោះបីជាកំពុងធ្វើកំណែទំរង់ យ៉ាងណាក៏ដោយ ក្រសួងអប់រំយុវជន និងកីឡា ទទួលស្គាល់ថា ពិតជានៅមានករណីគ្រូយកលុយពីសិស្ស ក្នុងម៉ោងសិក្សា ក៏ប៉ុន្តែបញ្ហានេះគឺកើតមានឡើង តិចតួចណាស់ នៅក្នុងវិស័យអប់រំថ្មីនៅកម្ពុជាសព្វថ្ងៃ។

លោកបណ្ឌិតហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន នឹងកីឡា កម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលពត៌មានដើមអំពិលដឹងថា “ មិនមែនគ្រូបង្រៀនទាំងអស់សុទ្ធតែ ប្រមូលលុយនោះទេ វាមានករណីតូចមួយចំនួនបានកើតឡើងខ្លះ តែវាមិនគ្របដណ្តប់ទាំងអស់នោះទេ ក្រសួងអប់រំបានតម្លើងប្រាក់បៀវត្សន៍ ជូនគ្រូបង្រៀនបណ្តើរៗ ហើយ ហើយរាល់ការបណ្តុះបណ្ដាល គ្រូយើងបានដាក់ចេញនូវការពង្រឹង ក្រមសីលធម៌វិជ្ជាជីរៈ គ្រូបង្រៀន ដើម្បីពង្រឹងសមត្ថភាព បង្រៀនរបស់លោកគ្រូ អ្នកគ្រូ៕

ពិតជានៅមានករណី គ្រូយកលុយពីសិស្ស ក្នុងម៉ោងសិក្សា