លោក យ៉ែម បុញ្ញឫទ្ធិ៖ សម័យខ្មែរក្រហម​ជាគុក​ ឥតជញ្ជំាង​បិទបាំង​ ព័ត៌មាន​គ្រប់បែប​យ៉ាង​

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកនំាពាក្យតំណាងរាស្ត្រ ក្រុមភាគតិច ក្នុងរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានហៅរបបសម័យខ្មែក្រហមថា ជារបបខ្មៅងងឹត និងជាគុក ឥតជញ្ជាំងបានបិទបំាង ព័ត៌មានគ្រប់បែបយ៉ាង។

លោកយ៉ែម បុញ្ញឫទ្ធិ បានសសេរលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកថា«សម័យខ្មែរក្រហម នរណាក៏ដឹងដែរថា ជាគុកឥតជញ្ជាំង បិទបាំង ព័ត៌មានគ្រប់បែបយ៉ាង ដើម្បីងាយស្រួលជិះជាន់ និងត្រួតត្រា។ បច្ចុប្បន្នសម័យបច្ចេកវិទ្យាបានធ្វើឲ្យលំហូរព័ត៌មានប្រៀបដូចទឹកហូរ ជ្រួតជ្រាបទៅគ្រប់ទីកន្លែង ជាបណ្តើរៗ នាំឲ្យប្រជាពលរដ្ឋថ្លៃថ្នូរ ចូលរួមបំពេញកាតព្វកិច្ច ក្នុងការកសាង សង្គមកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ ប្រជាជាតិយើង»។

ជាមួយគ្នានោះដែរ លោកបានសសេរទៀតថា “សម័យព្រះ មុនពេលដែលព្រះអង្គបានត្រាស់ដឹង គេព្យាយាមបិទបាំងព័ត៌មាន ពិតនៃសង្គម ការវិវត្តន៍នៃបុគ្គលជាមនុស្ស ការវិវត្តន៍នៃជីវិត ដោយឲ្យព្រះអង្គស្គាល់តែការសប្បាយ ភ្លេចគិតបញ្ហាសង្គម បញ្ហាជីវិតមនុស្សលោក។ តែកិច្ចការនេះត្រូវបរាជ័យ ដោយព្រះអង្គព្យាយាមស្វែងរកការពិត រហូតដល់បានដឹង បានឃើញ ហើយសម្រេចចាកចេញពីការបិទបាំងព័ត៌មាននោះ រហូតដល់បានត្រាស់ដឹង សង្រ្គោះមនុស្សលោក”។

លោកលើកឡើងទៀតថា “ការបិទបាំងព័ត៌មានដែលមានគ្រប់សម័យកាល នៅពេលដែលគេចង់បានឲ្យអនុវត្តតាម ឬបង្វែរបង្វិល ឲ្យទៅតាមដែលគេចង់បាន ហើយដើម្បីបំបែកគំនិតបំណងនេះ យើងបានសម្រេចជំហានមួយ ដែលឲ្យ ឈ្មោះថា បណ្តុះគំនិតគិតចូលរួម បណ្តុះគំនិតគិតសម្រេច បណ្តុះគំនិតគិតដឹកនាំ”។

លោកបន្ថែមថា ការសម្រេចជំហានទី១ ដោយអនុវត្តផែនការសកម្មភាពជាក់ស្តែង រួមមាន៖ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វេទិកា ដែលប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ ជាមួយនឹងក្រុមដឹកនាំ។ ទាំងនេះ គឺជាលំហូរព័ត៌មាន ដែលគេពុំអាចខ្ទប់បិទបាំងបានឡើយ ប្រៀបបានដូចការចង់ក្តាប់ទឹកដូច្នោះដែរ៕

លោក យ៉ែម បុញ្ញឫទ្ធិ៖ សម័យខ្មែរក្រហម​ជាគុក​ ឥតជញ្ជំាង​បិទបាំង​ ព័ត៌មាន​គ្រប់បែប​យ៉ាង​

លោក យ៉ែម បុញ្ញឫទ្ធិ៖ សម័យខ្មែរក្រហម​ជាគុក​ ឥតជញ្ជំាង​បិទបាំង​ ព័ត៌មាន​គ្រប់បែប​យ៉ាង​